ក្នុងឱកាសនៃជំនួប ឯកឧត្តម John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសែសហុងកុង (HKSAR) បានគោរពជម្រាបជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី អំពី គោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីពង្រឹង និងពង្រីកចំណងទំនាក់ទំនងរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងកម្ពុជា ជាពិសេសក្នុងវិស័យធុរកិច្ចធំៗ ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ច នាពេលនេះ ជាមួយឯកឧត្តម។ ឯក ឧត្តម John KC LEE បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រវិនិយោគ នឹងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ តំណាងក្រុមហ៊ុនហុងកុងយោគិន និង ធុរជនហុងកុង នាពេលកន្លងមក។ សម្តេចធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងទីភ្នាក់ងារមួយចំនួនរបស់តំបន់រដ្ឋបាលពិសេសហុងកុង ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការណ៍នេះនឹងបង្កើតបន្ថែមទៀតនូវយន្តការជំរុញវិនិយោគ និង ធុរកិច្ច និងរួមចំណែកដល់ការពង្រឹង ទំនាក់ទំនងដ៏រឹងមាំ រវាងកម្ពុជា-ចិន។ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះវិនិយោគិនហុងកុង ដែលបានបោះទុនវិនិយោគនៅកម្ពុជា។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New