រដ្ឋាភិបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងធ្វើការរុះរើទ្រង់ទ្រាយធំមួយ បន្ទាប់ពីរដ្ឋមន្ត្រី៦នាក់បានលាលែងពីតំណែង ចេញពីតនៃការម្នាក់ នៅក្នុងចំណោមអ្នកលាលែងចេញពីតំណែង កាលពីថ្ងៃអង្គារ ទី៣ ខែកញ្ញា រួមមានរដ្ឋមន្ត្រីសម្រាប់ឧស្សាហកម្មយុទ្ធសាស្ត្រ លោក Oleksandr Kamyshin ដែលទទួលបន្ទុក លើការផលិតអាវុធ ឧបនាយករដ្ឋមន្ត្រី លោកស្រី Olha Stefanishyna រដ្ឋមន្ត្រីយុត្តិធម៌ និងរដ្ឋមន្ត្រីបរិស្ថាន។ ការលាលែងនេះដែរ បានធ្វើឱ្យតំណែង១ភាគ៣ នៃគណរដ្ឋមន្ត្រីអ៊ុយក្រែននៅទំនេរ។ លោក ហ្សេលេន៍ស្តី បាននិយាយថាគណបក្សនយោបាយរបស់លោក និងបក្សជាសម្ព័ន្ធមិត្តអាចបំពេញតំណែងទំនេរទាំងនេះ ឱ្យបានមុនរូបលោកត្រូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងខែកញ្ញានេះ ជាទីដែលលោកត្រូវបានរំពឹងថានឹងធ្វើបទបង្ហាញពីផែនការជ័យជម្នះមួយរបស់អ៊ុយក្រែន ទៅកាន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New