28 C
Phnom Penh
Monday, December 30, 2024

ការប៉ះទង្គិចគ្នាកើតឡើងនៅថៃស្របពេលដែលសម្ពាធកាន់តែកើនឡើងលើលោកនាយករដ្ឋមន្ត្រីជុំវិញវិបត្តិកូវីដ-១៩

ប៉ូលិសថៃបានបាញ់ទឹក  និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករនៅជិតការិយាល័យនាយករដ្ឋមន្ត្រីថៃ  លោក  ប្រាយុទ្ធ  ចាន់អូចា  (Prayuth Chan-ocha) កាលពីថ្ងៃចន្ទ ខណៈដែលគណបក្សប្រឆាំងបានដាក់ញ្ញត្តិដើម្បីស្នើសុំហៅលោកមកជជែកដេញដោលនៅក្នុងសភាពាក់ព័ន្ធនឹងការឆ្លើយតបរបស់លោកទៅនឹងការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩។ 

ក្រុមអ្នកតវ៉ារាប់រយនាក់បានដើរក្បួនឆ្ពោះទៅវិមានរដ្ឋាភិបាលដើម្បីទាមទារឱ្យ  លោក  ប្រាយុទ្ធ  ចុះចេញពីតំណែង  ដែលនេះបានឆ្លុះបញ្ចាំងពីកំហឹងកាន់តែខ្លាំងឡើងរបស់មហាជនជុំវិញការឆ្លងរីករាលដាលកាន់តែអាក្រក់ៗឡើង នៃវីរុសកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩  ដែលមានភាពច្របូកច្របល់។

ការតវ៉ានេះត្រូវបានដឹកនាំដោយក្រុមដែលបានស្វះស្វែងឲ្យមានការបណ្តេញអតីតប្រមុខកងទ័ព  លោក  ប្រាយុទ្ធ  ចេញពីតំណែងកាលពីឆ្នាំមុន  ដោយបានចោទប្រកាន់រូបលោក  និងសម្ព័ន្ធមិត្តរបស់លោកថាបានព្យាយាមពង្រឹងការគ្រប់គ្រងនយោបាយរបស់យោធា។

ក្រុមតំណាងរាស្រ្តមកពីគណបក្សប្រឆាំង  កាលពីថ្ងៃចន្ទ  បានដាក់ញ្ញត្តិសម្ដែងការមិនទុកចិត្តប្រឆាំងនឹង  លោក  ប្រាយុទ្ធ  និងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកចំនួន ៥រូប  ដែលនេះនឹងនាំឱ្យមានការកោះហៅ  លោក  ប្រាយុទ្ធ  មកជជែកដេញដោលជុំវិញវិបត្តិវីរុសកូវីដ-១៩ ដែលទំនងជានឹងធ្វើឡើងនៅចុងខែនេះ  ឬដើមខែកញ្ញា។

ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក  និងបានបាញ់ទឹក ដាក់ក្រុមអ្នកតវ៉ា នៅពេលដែលពួកគេបានព្យាយាមរុះរើរបាំងរបស់ប៉ូលិស ។ នេះជាការតវ៉ាថ្មីមួយទៀតនៅក្នុងការតវ៉ាជាបន្តបន្ទាប់នាពេលថ្មីៗនេះដែលនាំឱ្យមានអំពើហិង្សារួមទាំងការប្រើគ្រាប់កាំភ្លើងកៅស៊ូដើម្បីបំបែកការតវ៉ា។

ការប៉ះទង្គិចគ្នាក៏បានកើតឡើង កាលពីល្ងាចថ្ងៃចន្ទផងដែរ នៅក្បែរគេហដ្ឋានរបស់ លោក ប្រាយុទ្ធ ដែលស្ថិតនៅកន្លែងផ្សេងទៀតនៃរដ្ឋធានីបាងកក។

អត្ថបទនឹងរូបភាពដោយPuthi News

អានបន្ត

spot_img
spot_img