ទិន្នន័យរដ្ឋបាលគយចិនបានបង្ហាញកាលពីថ្ងៃសៅរ៍ថា ការនាំចេញរបស់ប្រទេសចិនទៅកាន់កូរ៉េខាងជើងបានកើនឡើងរយៈពេល៣ខែជាប់គ្នានៅក្នុងខែសីហា ប៉ុន្តែនៅតែទាបជាងកម្រិតមុនពេលកើតមានវិបត្តិកូវីដ-១៩។
ការដឹកជញ្ជូនពីប្រទេសចិនទៅកូរ៉េខាងជើងបានកើនឡើងពី១៦.៨លានដុល្លារអាមេរិកនៅក្នុងខែកក្កដា ដល់២២.៥លានដុល្លារអាមេរិកនៅក្នុងខែសីហា។ នេះបើធៀបទៅនឹងការនាំចេញនៅក្នុងខែសីហា ឆ្នាំ២០១៩ដែលមានទំហំទឹកប្រាក់រហូតដល់២១៩លានដុល្លារអាមេរិក។
រីឯការនាំចូលទំនិញពីកូរ៉េខាងជើងមកកាន់ប្រទេសចិនមានទំហំទឹកប្រាក់ចំនួន៦.២លានដុល្លារអាមេរិកនៅក្នុងខែសីហា ពោលគឺកើនឡើងពី៤.១លានដុល្លារអាមេរិកនៅក្នុងខែកក្កដា។
យោងតាមទិន្នន័យរដ្ឋបាលគយចិន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន២៨.៧៨ពាន់លានដុល្លារអាមេរិកនៅក្នុងខែសីហាគឺកើនឡើង៣៧.៥%បើធៀបទៅនឹងខែមុន៕
អត្ថបទ និងរូបភាពដោយ ៖ Puthinews