25 C
Phnom Penh
Thursday, October 31, 2024

ការធ្លាក់ចុះនៃប្រជាជននៅចិន អាចបង្កផលប៉ះពាល់ទាំងក្នុងស្រុក និងទូទាំងពិភពលោក

ខណៈប្រទេសចិនត្រូវបានគេព្យាករនឹងធ្លាក់តំណែង ជា ប្រទេសដែលមានប្រជាជនច្រើនជាងគេរបស់ពិភពលោកទៅឥណ្ឌាក្នុងឆ្នាំ២០២៣ ការិយាល័យស្ថិតិជាតិបានប្រកាសកាល ពី ថ្ងៃអង្គារថា ចំនួនប្រជាជនចិនបានធ្លាក់ចុះជាលើកដំបូងរាប់ តាំង ពីដើមទសវត្សរ៍ឆ្នាំ ១៩៦០។

បើតាមស្ថិតិរបស់ការិយាល័យចំនួនប្រជាជនចិនដីគោក ដែល មិនរាប់បញ្ចូលជនបរទេស ឬប្រជាជនរស់នៅក្រុងហុងកុង និង ម៉ាកាវ បានធ្លាក់ចុះចំនួន ៨៥០ ០០០ នាក់ក្នុងឆ្នាំ ២០២២ ធ្វើឱ្យចំនួនប្រជាជនសរុបមានត្រឹម ១ ៤១១ លាននាក់ ដោយក្នុង នោះអត្រាកំណើតនៅឆ្នាំ២០២២ មានត្រឹម ៩,៥៦ លាននាក់ ខណៈអត្រាស្លាប់កើនឡើងរហូតដល់ ១០,៤១ លាននាក់។

ការធ្លាក់ចុះចំនួនប្រជាជនកាលពីលើកមុនបានកើតឡើងនៅឆ្នាំ ១៩៦១ ក្នុងអំឡុងពេលទុរ្ភិក្សដែលសម្លាប់មនុស្សរាប់សិបលាន នាក់នៅទូទាំងប្រទេស។ ប៉ុន្តែបច្ចុប្បន្ន មានកត្តារួមផ្សំគ្នានៅពី ក្រោយ ការធ្លាក់ចុះនេះ ដែលរួមមានផលវិបាកដែលបន្សល់ ទុកពី គោលនយោបាយកូនតែមួយ ការផ្លាស់ប្តូរអាកប្បកិរិយា ចំពោះ អាពាហ៍ពិពាហ៍ និងគ្រួសារក្នុងចំណោមយុវជនចិន វិសមភាព យេនឌ័រ និងបញ្ហាប្រឈមនៃការចំណាយខ្ពស់លើការចិញ្ចឹមកូន។

អ្នកជំនាញបានព្រមានថា ប្រសិនបើការធ្លាក់ចុះនេះចេះតែបន្ត រហូតនោះ វាអាចបង្កជាបញ្ហាដល់ពិភពលោកទាំងមូល ដោយ ហេតុថា ចិនដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច សកលក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ឋធំជាងគេបំផុតទី២របស់ពិភពលោក។
សម្រាប់ចិនផ្ទាល់ ក៏រងផលប៉ះពាល់ដូចគ្នា ដោយការធ្លាក់ចុះបន្ថែម បញ្ហាប្រជាសាស្ត្រដែលចិនកំពុងប្រឈមមុខរួចទៅហើយ។ នៅ ពេលចំនួនប្រជាជនចាស់កាន់តែកើនឡើង ប្រជាជនសកម្មដែល ជាកម្លាំងសេដ្ឋកិច្ចក៏ថយចុះ ដែលដាក់សម្ពាធយ៉ាងខ្លាំងទៅ លើ មនុស្សជំនាន់ក្រោយ។

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img