30 C
Phnom Penh
Saturday, July 27, 2024

ករណីឆ្លងវីរុសកូវីដ-១៩ នៅកូរ៉េខាងត្បូងឡេីងដល់ជាង ៣ពាន់នាក់ក្នុងមួយថ្ងៃជាលេីកដំបូងបន្ទាប់ពីមានការឈប់សម្រាកបីថ្ងៃ

ស្តាប់អត្ថបទជាសំឡេង

ករណីឆ្លងវីរុសកូវីដ-១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ជាង ៣.០០០នាក់ជាលើកដំបូងនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីមានការឈប់សម្រាកនៅទូទាំងប្រទេសរយៈពេល បីថ្ងៃក្នុងសប្ដាហ៍នេះ។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃសៅរ៍នេះថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ ចំនួន ៣.២៧៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយកន្លងមក បន្ទាប់ពីករណីឆ្លងបានកើនឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃសុក្រ។

ក្នុងចំណោមករណីឆ្លងថ្មីទាំងអស់ មានករណីឆ្លងនៅក្នុងស្រុកចំនួន ៣.២៤៥នាក់ និងករណីនាំចូលចំនួន ២៨នាក់ ដែលនេះនាំឱ្យករណីឆ្លងវីរុសកូវីដ-១៩ សរុបនៅទូទាំងប្រទេសកូរ៉េខាងត្បូងកើនឡើងដល់ ២៩៨.៤០២នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ២.៤៤១នាក់។

ជាង ៧៧% នៃករណីឆ្លងនៅក្នុងស្រុកគឺកេីតឡេីងនៅក្នុងទីក្រុងសេអ៊ូល និងតំបន់ជិតខាងទីក្រុងនេះដែលមានពលរដ្ឋនៅប្រហែលពាក់កណ្ដាលនៃចំនួនពលរដ្ឋសរុប ៥២លាននាក់របស់ប្រទេសនេះ។

ទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺឆ្លងនៅក្នុងប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា អត្រាមរណភាព និងករណីឈឺធ្ងន់ធ្ងរនៅតែមានកម្រិតទាប និងថេរ ដោយអត្រាមរណភាព ស្ថិតនៅក្នុងអត្រា ០,៨២% និងករណីឈឺធ្ងន់ធ្ងរស្ថិតក្នុងរង្វង់ ៣៣៩នាក់។

ការណ៍នេះបណ្ដាលមកពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលផ្តល់អាទិភាពដល់ក្រុមមនុស្សចាស់ដែលមានហានិភ័យក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ដោយសារវីរុសកូវីដ-១៩៕


អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img