30 C
Phnom Penh
Saturday, July 27, 2024

ករណីឆ្លងវីរុសកូវីដ-១៩ នៅរដ្ឋធានីរបស់រុស្ស៊ីកេីនឡេីង ២៧% ក្នុងមួយសប្ដាហ៍ខណៈដែលចំនួនអ្នកស្លាប់កេីនឡេីងខ្ពស់បំផុត

ស្តាប់អត្ថបទជាសំឡេង

ប្រទេសរុស្ស៊ីបានរាយការណ៍ពីករណីស្លាប់ដោយសារវីរុសកូវីដ-១៩ ចំនួន ៨២៨នាក់ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយកាលពីថ្ងៃសុក្រ ពោលគឺខ្ពស់ជាងកម្រិតខ្ពស់បំផុតដែលត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ក្នុងគ្រាដែលមានការកើនឡើងនៃករណីឆ្លងថ្មី។

អាជ្ញាធរបានរាយការណ៍ពីករណីឆ្លងថ្មីនៃវីរុសកូវីដ-១៩ ចំនួន ២១.៣៧៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយកន្លងមក ដែលតួលេខនេះបានធ្លាក់ចុះបន្តិចពីចំនួន ២១.៤៣៨នាក់កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមស្ថិតិផ្លូវការ អត្រាឆ្លងជាមធ្យមប្រចាំសប្តាហ៍នៅក្នុងទីក្រុងមូស្គូ បានកើនឡើង ២៧,៣% បើប្រៀបធៀបទៅនឹងសប្តាហ៍មុនពីចំនួន ១៤.០១៧នាក់ ទៅដល់ ១៧.៨៤៦នាក់។

ជារួម នៅក្នុងប្រទេសរុស្ស៊ីមនុស្សជាង ២០០.០០០នាក់បានស្លាប់ដោយសារវីរុសកូវីដ-១៩ ហេីយមនុស្សជាង ៧.៥០០.០០០នាក់បានឆ្លងចាប់តាំងពីមានការឆ្លងរាតត្បាតរបស់វីរុសនេះមក។

កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីនាំពាក្យរដ្ឋាភិបាលរុស្ស៊ី លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា ប្រទេសរុស្ស៊ីមិនពិចារណាពីការដាក់ឲ្យអនុវត្តវិធានការរឹតបន្តឹងដេីម្បីទប់ស្កាត់ការឆ្លងរីករាលដាលរបស់វីរុសកូវីដ-១៩ សាជាថ្មីទេ បេីទោះបីជាករណីឆ្លងកើនឡើងក៏ដោយ៕


អត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img