26 C
Phnom Penh
Thursday, December 26, 2024

ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម ស្លាប់៤នាក់ រងរបួស២នាក់

ខេត្តមណ្ឌលគិរី ៖ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ មានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាម មានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីភូមិស្រែអ៊ីសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយជនរងគ្រោះស្លាប់៤នាក់ រងរបួស២នាក់ រួមមានមនុស្សចាស់និងក្មេងៗផងដែរ។

ក្រោយពីបានទទួលព័ត៌មាននេះភ្លាម កម្លាំងការិយាល័យគ្រប់ គ្រងអាវុធជាតិផ្ទុះ ដឹកនាំដោយលោកវរសេនីយ៍ឯក នួន ហាន ស្នងការរងទទួលផែនអាវុធជាតិផ្ទុះ ព្រម ទាំងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដឹក នាំដោយលោកវរសេនីយ៍ឯក ចំរើន ភីរុណ ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងការិយា ល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន ដានីន ស្នងការរងទទួលផែនព្រហ្ម ទណ្ឌកំរិតស្រាល បានសហការជាមួយកម្លាំងជំនាញយុត្តិធម៌ និងកម្លាំងជំនាញបច្ចេក ទេស នៃអធិការដ្ឋាននគរបាលក្រុងសែនមនោ រម្យ ព្រមទាំ ង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមនា និងមានការចូលរួមពីលោក ជ្រង ធីល អភិបាល រងក្រុង និង លោកជំទប់ទី២ សង្កាត់រមនា ព្រម ទាំងប្រជាការពារ បានចុះទៅកន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ។ ពេលដែលចុះទៅដល់កន្លែងកើត ហេតុ កម្លាំងសមត្ថកិច្ចយើងបានពិនិត្យឃើញជន រងគ្រោះខាងលើមានដូចខាង ក្រោម ៖ ១-ឈ្មោះ ធើប ក្លេវ ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិព្នង ត្រូវជាឪពុក ឈ្មោះ ក្លេវ ដា (ស្លាប់) ។ ២-ឈ្មោះ ក្លេវ ដា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិព្នង ប្តី (ស្លាប់)។ ៣-ឈ្មោះ ដា ហាត់ ភេទស្រី អាយុ ១៣ឆ្នាំ កូន (ស្លាប់)។ ៤-ឈ្មោះ ដា សា ភេទប្រុស អាយុ ១០ឆ្នាំ កូន (ស្លាប់)។ ៥-ឈ្មោះ តែក ខ្លូង ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិព្នង ប្រពន្ធ (របួសស្រាល)។ ៦-ឈ្មោះ ដា វាសនា ភេទស្រី អាយុ ០៦ឆ្នាំ (រងរបួសស្រាល)។ ជនរងគ្រោះទាំង៦នាក់ខាងលើ មានទីលំនៅភូមិស្រែអ៉ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។


មូលហេតុមុនពេលកើតហេ តុ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះទាំង៦នាក់ខាងលើ បានទៅរើសជ័រនៅម្ដុំចំណុចត្រពាំងតុង រួចក៏បាននាំគ្នាសម្រាកក្រោមដើមឈើ ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះមួយនៅគល់ឈើ បន្ទាប់មកឈ្មោះ ធើប ក្លេវ ក៏បានប្រាប់កូន កូនប្រសារ ព្រមទាំងចៅថា “នេះជារបស់ចាស់ពីមុនមក” បន្ទាប់មកជនរងគ្រោះឈ្មោះ តែក ខ្លូង បាននាំកូនស្រីឈ្មោះ ដា វាសនា ដើរចេញពីទីនោះប្រហែលបាន៦ ទៅ៧ ម៉ែត្រ គ្រាប់ក៏បានផ្ទុះ បណ្ដាលអោយជនរងគ្រោះឈ្មោះ តែក ខ្លូង និងឈ្មោះ ដា វាសនា រងរបួស ហើយឈ្មោះ តែក ខ្លូង ក៏បានរត់ទៅមើលជនរង គ្រោះទាំង ៤នាក់ទៀត ក៏ឃើញថាអ្នកទាំង ៤នាក់ បានស្លាប់បាត់ទៅហើយ រួចជនរង គ្រោះ ឈ្មោះ តែក ខ្លូង ក៏នាំជនរងគ្រោះឈ្មោះ ដា វាសនា ដើរត្រលប់មកភូមិវិញ ដើម្បី អោយគេជួយអន្តរាគមន៍។
បច្ចុប្បន្នជនរងគ្រោះដែលរងរបួស ត្រូវបានរថយន្តនៃមន្ទីរពេទ្យបង្អែកខេត្តដឹកយកមកព្យាបាល នៅមន្ទីរពេទ្យអង្អែកខេត្តមណ្ឌលគិរី រីឯសពត្រូវបានកម្លាំងសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ឯកឧត្តម លី ធុជ បានលើកឡើងអញ្ចឹងដែរថា “ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ខ្ញុំសូមសម្តែង នូវការសោកស្ដាយយ៉ាងក្រៀមក្រំជាមួយនឹងក្រុមគ្រួសារ នៃជនរងគ្រោះ ដោយសារគ្រាប់មិនទាន់ផ្ទុះ
ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះការគ្រោះថ្នាក់ ដោយសារយុទ្ធភ័ណ្ធគ្រឿងផ្ទុះដែលនៅសេសសល់ និងស្ថិតនៅរាយប៉ាយក្នុងខេត្តមណ្ឌលគីរី ទោះបីជាខេត្តមណ្ឌលគីរីត្រូវបានប្រកាសជាខេត្តអស់មីន កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះក៏ដោយ “។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹងនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី រួមជាមួយប្រទេសជាមិត្ត និងដៃគូរអភិវឌ្ឍន៍ កំពុងបន្តខិតខំប្រឹងប្រែងយកទុក ដាក់ដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្ដាលមកពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាមរយៈ ការដាក់ចេញនូវចក្ខុវិស័យដឹកនាំ ច្បាស់លាស់ ដើម្បីលុបបំបាត់ទុក្ខវេទនារបស់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យរួចផុតពីមរតកនៃសង្រ្គាមនៅកម្ពុជា៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img