31 C
Phnom Penh
Friday, October 25, 2024

ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នា ស្ថិតនៅចំណុចលើផ្លូវជាតិលេខ០៨ ចន្លោះគីឡូ៥៥-៥៦ បណ្តាលឱ្យអ្នកបើកបររថយន្តLexcusស្លាប់នៅពេលបញ្ចូនទៅមន្ទីរពេទ្យ

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្ករឡើងដោយរថយន្តម៉ាក Lexus 400h ពណ៌ស ស្លាក់លេខ ន.ប 7501 បើកបរដោយឈ្មោះ សូ សុគន្ធាណូ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្នាយពល ឃុំរកា ស្រុកពារាំងខេត្តព្រៃវែង បើកបរក្នុងទិសដៅពីលិចទៅកើតលុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតជ្រុលទៅបុកចំពីចំហៀងផ្នែកខាងឆ្វេងរថយន្ត០១គ្រឿងទៀត ម៉ាក Nisan ពណ៌ស ពាក់ស្លាកលេខ TK-0441 ប្រភេទចង្កូចស្តាំ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស ខណៈអ្នកបើកបរបានរត់គេចខ្លួនបាត់។

ប្រភពបានបញ្ជាក់ថា ករណីខាងលើនេះ បានបណ្ដាលឲ្យអ្នកបើកបររថយន្ត lexus400H រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីពេទ្យ។ ចំពោះរថយន្តទាំង០២គ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅកន្លែងអធិការនគរបាលស្រុកពារាំងដើម្បីបំពេញតាមនីតិវិធីច្បាប់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img