25 C
Phnom Penh
Thursday, October 31, 2024

កម្លាំងសមត្ថកិច្ចនៅតាមព្រំដែន បន្តបញ្ជូនពលករខ្មែរមកថៃ ចំនួន៦៧នាក់ ទៅមណ្ឌលចត្តាឡីស័កនៅស្រុកសំពៅលូន ខណៈរកឃើញភាពមិនប្រក្រតីនៃកាតចាក់វ៉ាក់សាំងកូវីដ១៩ មិនមានទិន្នន័យ

បាត់ដំបង៖ ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃចំនួន៦៧នាក់ ក្នុងចំណោម២៥៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង បន្តដឹកនាំបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កគីឡូ៩ នៃស្រុកសំពៅលូន ខេត្តបាត់ដំបង បន្ទាប់ពីក្រុមការងារជំនាញបានរកឃើញភាពមិនប្រក្រតីលើកាតចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ពួកគាត់មិនមានទិន្នន័យនៅក្នុងកាតចាក់វ៉ាក់សាំង ។

នេះបើតាមការផ្តល់ព័ត៌មានមកក្រុមការងារប្រចាំខេត្តបាត់ដំបង ពីលោកវរៈសេនីយឯក សួន ស៊ីរ៉ា នាយការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដោយលោកបានបញ្ជាក់ទៀតថា ក្រុមពលករទាំង២៥៥នាក់ គឺបានវិលត្រឡប់មកស្រុកកំណើតវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកព្រំដែនតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

លោក បានបន្តទៀតថា ពលករទាំងអស់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការអប់រំណែនាំបន្ថែមជាមុន អំពីវិធានការការពារការឆ្លងជំងឺកូវីដ-១៩ និងផលប៉ះពាល់ផ្សេងៗទៀតនៃជំងឺកូវីដ-១៩ រួចហើយ ទើបក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានយកសំណាកធ្វើតេស្ត ដើម្បីស្វែងរកមេរោគកូវីដ-១៩ ដោយឧបករណ៍ធ្វើតេស្តរហ័ស (Rapidtest) ជាលទ្ធផលក្រោយការពិនិត្យ គឺអវត្តមានវីរូសកូវីដ១៩ទាំងអស់គ្នា តែក្នុងនោះបានរកឃើញអ្នកមានកាតចាក់វ៉ាក់សាំងចំនួន៦៧នាក់ ស្កែនមិនមានទិន្នន័យ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡស័ក តាមគោលការណែនាំរបស់ក្រសួងសុខាភិបាល ហើយពលករដែលមានកាតចាក់វ៉ាក់សាំងបានត្រឹមត្រូវចំនួន១៨៨នាក់ ព្រមទាំងបានចាក់វ៉ាក់សាំងឱ្យក្មេង មានអាយុពី៥ឆ្នាំដល់១៨ឆ្នាំ បានចំនួន២១នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ។

លោកវរៈសេនីយឯក សួន ស៊ីរ៉ា បានបញ្ជាក់ថា ស្ថិតនៅចំពោះមុខនេះ អាជ្ញាធរព្រំដែនបានធ្វើការអំពាវនាវហើយ អំពាវនាវទៀត សូមឱ្យពលករដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ សូមចូលរួមសហការជាមួយ មន្ត្រីព្រំដែន ក៏ដូចជាមន្ត្រីជំនាញ ដែលប្រចាំការនៅតាមខ្សែបន្ទាត់ព្រំដែនទាំងអស់ សូមចូលមកតាមច្រកឱ្យបានត្រឹមត្រូវ ដោយកុំគេចវេសពីការត្រួតពិនិត្យរបស់មន្ត្រីព្រំដែន ព្រោះការធ្វើបែបនេះគឺមានគោលបំណងធ្វើការទប់ស្កាត់ការហូរចូលនៃវីរូសកូវីដ១៩ ជាពិសេសប្រភេទបំប្លែងខ្លួនថ្មីអូរមីក្រុង៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img
spot_img