ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានប្រកាសជាផ្លូវការ និងប្រគល់សៀវភៅយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ យុទ្ធសាស្រ្តនេះ ដោយមានការជួយ គាំទ្រ ពី កម្មវិធី អភិវឌ្ឍន៍ សហប្រ ជាជាតិ ចក្រភពអង់គ្លេស អង្គការ ស្បៀង និង កសិកម្ម នៃ អង្គការ សហប្រ ជាជាតិ ធនាគារពិភពលោក ទី ភ្នាក់ ងារ អភិវឌ្ឍន៍បារាំង សហភាពអឺរ៉ុប ប្រទេសស៊ុយអ៊ែត និង វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល។
លោក សាយ សំអាល់ បានលេីកឡេីងថា យុទ្ធសាស្រ្តដែលមានក្នុងសៀវភៅនេះ បង្ហាញនូវការប្ដេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជា ចំពោះប្រជាជនខ្លួន និងចំពោះពិភពលោកទាំងមូល ដោយផ្ដើមចេញពីការដឹកនាំប្រទេសប្រកបដោយភាពភាពឈ្លៀសវៃ និងសុខសន្តិភាព ដែលអាចឱ្យកម្ពុជាឈានមកគិតគូរពីបរិស្ថាន និងដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននេះឡើង។ បន្ថែមលើនេះ កម្ពុជាដែលធ្លាប់ឆ្លងកាត់នូវភ្នក់ភ្លើងសង្គ្រាមបានប្រែមកជាប្រទេសចែករំលែកនូវដំណោះស្រាយដើម្បីស្វែងរក និងរក្សាឱ្យបាននូវសន្តិភាពពេញលេញ។
សៀវភៅនេះ បានដាក់ចេញនូវវិស័យសំខាន់ៗចំនួន៦ រួមមាន កសិកម្ម, ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត, ថាមពល, ការដឹកជញ្ជូន, ឧស្សាហកម្ម និងការប្រើប្រាស់ផលិតផល និងការគ្រប់គ្រងសំណល់ ដែលឈរលើមូលដ្ឋានវិទ្យាសាស្រ្ត និងភាពប្រាកដនិយម ដែលកម្ពុជាបាននិងកំពុងធ្វើ ដើម្បីសម្រេចឱ្យបាននូវគោដៅអព្យាក្រឹតកាបូនត្រឹម៣០ឆ្នាំខាងមុខ។
បេីតាមលោក សាយ សំអាល់ កម្ពុជាមិនអាច ដោះស្រាយ បញ្ហាដ៏ធំនេះតែម្នាក់ឯងបានឡើយ ហេីយមិន ទាន់មាន ប្រទេសណា សម្រេច បាន ចំណូល ខ្ពស់ និង អព្យាក្រឹតកាបូន នោះទេ។ ដូច្នេះកម្ពុជា ត្រូវ ការ បង្កើន ការវិនិយោគ ទាំង ផ្នែក ឯកជន និង សាធារណៈ រួម ទាំងការផ្ទេរបច្ចេកវិទ្យា និង គាំទ្រ ការ អភិវឌ្ឍជំនាញ ដែល ជាតម្រូវការ សម្រាប់ សេដ្ឋកិច្ច បែប ថ្មី នេះ។
សូមបញ្ជាក់ថា នេះជាលើកទី១ដែលកម្ពុជាបង្កើតបាននូវឯកសារយុទ្ធសាស្រ្តរយៈពេលវែងក្នុងការសម្រេចនូវអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ដែលនេះស្របនឹងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ និងផែនការបរិស្ថានជាតិផ្សេងទៀត។
ចំពោះដំណើររបស់កម្ពុជាឆ្ពោះ ទៅកាន់ អព្យាក្រឹតកាបូន ទើប តែ ចាប់ ផ្តើមប៉ុណ្ណោះ។ ដូច្នេះកម្ពុជាមានក្តីសង្ឃឹម យ៉ាង ម៉ុតមាំ ក្នុងការ ធ្វើ ការ ជាមួយអ្នកពាក់ព័ន្ធ ដើម្បី កសាង សង្គមមួយ ដែល រីកចម្រើន មាន ភាពធន់ និង ប្រកបដោយ អព្យាក្រឹតកាបូន៕
អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews