24 C
Phnom Penh
Sunday, December 22, 2024

កម្ពុជារកចំណូលបានជាង ៩ ពាន់លានដុល្លារ ពីការនាំចេញផលិតផលវាយនភណ្ឌ

គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ កម្ពុជារកចំណូលបានជាង ៩,០៨ ពាន់លានដុល្លារ ពីការនាំចេញសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរទៅទីផ្សារអន្តរជាតិ មាន ការកើនឡើង ២៣,៣៣ ភាគរយ បើប្រៀបធៀបរយៈដូចគ្នានៅឆ្នាំ ២០២៣។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឱ្យដឹងថា ភាពចាស់ទុំរបស់សហជីព និងការយល់ដឹងពីបងប្អូនកម្មករកម្មការិនីនៅតាមបណ្តាររោងចក្រ ដែលនាំឱ្យកាត់បន្ថយការធ្វើកូដកម្មបាតុកម្ម ហើយធ្វើឱ្យសង្វាក់ផលិតកម្មកើនឡើង ហើយជំរុញដល់ការនាំចេញកាន់តែច្រើន។ លោកបញ្ជាក់ថា យន្តការរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីមានភាពល្អប្រសើរទាក់ទង និងការដោះស្រាយវិវាទ ព្រមទាំងការវិនិយោគថ្មីៗ ពីបណ្តារប្រទេសមួយចំនួន។ អ្នក ឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ប្រាប់នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤នេះថាវិស័យវាយនភណ្ឌនៅកម្ពុជាឆ្នាំនេះ កើនឡើងជាងឆ្នាំមុន ដោយសារការបើកទូលាយនៃទីផ្សារអន្តរជាតិ ខណៈ តម្រូវការកើនឡើងនៅអាមេរិក និងអឺរ៉ុប។ អ្នកឧកញ៉ា លី ឃុនថៃ អះអាងថា សុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា នឹងធ្វើឱ្យលំហូរទុនវិនិយោគពីបរទេសកើនឡើង។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) នៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទឹកប្រាក់ជាង៣៦ ពាន់លានដុល្លារ កើនឡើងជាង ១៦,៥ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img