30 C
Phnom Penh
Saturday, July 27, 2024

កម្ពស់ទឹកស្ទឹងសង្កែ បានស្រកចុះជាបន្តបន្ទាប់ ជិតឈានមកមករកភាពប្រក្រតីឡើងវិញហើយ

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ គិតត្រឹមវេលាម៉ោង៥ និង១០នាទី នាល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ នេះ ស្ថានភាពកម្ពស់ទឹកនៅស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្រកចុះមកនៅត្រឹម១២.៧០ម៉ែត្រ បន្ទាប់ពីទឹកស្ទឹងសង្កែ នៅព្រឹកមិញនេះបានហក់ឡើងខ្លាំងរហូតដល់កម្ពស់ជិត១៤ម៉ែត្រ ដែលបានបង្កនូវការគំរាមកំហែងដល់ទីក្រុងទាំងមូលបណ្តាលឱ្យតំបន់មួយចំនួនក្នុងក្រុង បានជន់លិចជាអន្លើៗ ។

អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ ក្នុងឱកាសដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងសង្កែ បានឱ្យដឹងថា រហូតមកដល់នឹងពេលនេះទឹកស្ទឹងសង្កែ បានស្រកជាបន្តបន្ទាប់ និងបានឈានទៅរកភាពប្រក្រតីឡើងវិញហើយ ។

លោកបាន បញ្ជាក់ថា បើទោះបីជាកម្ពស់ទឹកស្ទឹងសង្កែ បានស្រកចុះក៏ពិតមែន ប៉ុន្តែលោក ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាយដងស្ទឹងសង្កែ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច ខណៈស្ថានភាពអាកាសធាតុ និងផ្ទៃមេឃនៅតែមានសភាពអ៊ួរអាប់នៅឡើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img