25 C
Phnom Penh
Thursday, October 31, 2024

កម្ពស់ទឹកជំនន់នៅខេត្តព្រះវិហារកំពុងតែហក់ឡើង ខណ:ដែលជំនន់ទឹកនៅខេត្តឧត្តរមានជ័យ បានស្រកចុះ

ស្តាប់អត្ថបទជាសំឡេង

ឧត្តរមានជ័យ៖ ជំនន់ទឹកភ្លៀងក្នុងខេត្តឧត្តរមានជ័យ បានស្រកចុះអស់វិញហើយ ជាពិសេសនៅចំណុចស្ពានតាម៉ុក ដោយស្ថានភាពទឹកបានស្រកចុះទៅជាធម្មតាវិញហើយ ដោយសារប៉ុន្មានថ្ងៃមកនេះគ្មានភ្លៀងធ្លាក់ បណ្ដាលឱ្យកន្លែងខ្លះខ្វះខាតទឹកទៅវិញ។ នេះបើយោងតាមការឱ្យដឹងពី ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

ដោយឡែក នៅឯខេត្តព្រះវិហារឯណោះវិញ ទឹកស្ទឹងសែនបានហក់ឡើងដល់កម្ពស់ ១២, ៦៤ម៉ែត្រសម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បើធៀបនឹងថ្ងៃទី២៧ ខែកញ្ញា កម្ពស់ទឹកមានត្រឹមតែ ១២,១២មែត្រ បណ្តាលឱ្យផ្ទៃដីនៅជុំវិញទីប្រជុំជនខេត្តព្រះវិហារ បានលិចលង់ដោយកន្លែង ពីព្រោះទីប្រជុំជនរបស់ខេត្តព្រះវិហារជាក្រពះអាង។ ដូចច្នេះទឹកដែលដក់នៅខេត្តចំនួន ២ឬ៣ថ្ងៃ ទឹកនឹងហូរចុះទៅស្ទឹងសែនវិញ រួចក៏បន្តហូរទៅខេត្តកំពង់ធំតែម្ដង។ នេះបើយោងតាមការឱ្យដឹងពី លោក ចាប កុយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះវិហារ៕

អត្ថបទ និងរូបភាពដោយ៖Puthinews

អានបន្ត

spot_img
spot_img