កំពង់ស្ពឺ៖ នៅលើកំណាត់ផ្លវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៨៤-៨៥ ស្ថិតក្នុងភូមិទី១ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីកកស្ទះចរាចរណ៍អស់ជាច្រើនម៉ោង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដោយសារមានរថយន្តដឹកប្រេងមួយគ្រឿងរបស់ក្រុមហ៊ុនសូគីម៉ិច បានក្រឡាប់ និងចាក់ប្រេងពេញផ្លូវ។ ករណីនេះ ប៉ូលីសចរាចរណ៍បានចុះសម្រួលចរាចរណ៍នៅកន្លែងកើតហេតុនោះ។
យោងតាមការឱ្យដឹងពីអ្នកឃើញហេតុការណ៍នៅកន្លែងកើតហេតុ បានឱ្យដឹងថា គេបានឃើញរថយន្តដឹកប្រេងបានបើកបរ យ៉ាងលឿនចេញពីទិសខាងកើតឆ្ពោះទៅខាងលិច មកដល់ចំណុចកើតហេតុស្រាប់តែរថយន្តនេះរេចង្កូតហើយក្រឡាប់កណ្តាលផ្លូវតែម្តង បណ្តាលឱ្យប្រេងហូរពាស់ពេញផ្លវ។ រថយន្តដែលក្រឡាប់កណ្តាលផ្លូវនេះ ពាក់ស្លាកលេខ កំពង់ស្ពឺ ៣A-០៥៤៨ បើកបរដោយឈ្មោះ ប៊ិន សុខចាន់ ភេទប្រុស អាយុ២៧ឆ្នាំ ។ រថយន្តនេះអាចផ្តើមចេញពីការបើកបរ លឿន លើសល្បឿនកំណត់ បាត់បង់ម្ចាស់ការក្នុងការបញ្ជារថយន្តទើបបណ្តាលឱ្យក្រឡាប់ដូច្នេះ។
សូមបញ្ជាក់ថា ក្រោយពីក្រឡាប់ និងបង្កការកកស្ទះនៅលើកំណាត់ផ្លវជាតិលេខ៤នោះ កម្លាំងអធិការ ដ្ឋាននគរបាលស្រុកភ្នំស្រួច កម្លាំងចរាចរណ៍ខេត្ដ កម្លាំងនគរបាល អគ្គិភ័យ បង្ការ និងសង្រ្គោះ ខេត្ដកំពង់ស្ពឺ បានចាត់ការដោះស្រាយ យករថយន្តស្ទូចយក រថយន្ដដឹ កប្រេង នោះចេញ ហើយក៏បានចាក់ខ្សាច់ដេីម្បីទប់ស្កាត់ការរអិល និងសម្រួលដល់ការធ្វើចរាចរណ៍ឡើងវិញ បញ្ជៀសដល់ការកកស្ទះចរាចរណ៍ផងដែរ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews