34 C
Phnom Penh
Thursday, March 28, 2024

Wesley Fofana ជាកីឡាករមានតម្លៃថ្លៃជាងគេទី៤ របស់ក្លិប Chelsea

ឡុងដ៏៖ កីឡាករខ្សែការពារ Westley Fofana បានក្លាយជាសមាជិកទី៤ ដែលមានតម្លៃផ្ទេរថ្លៃជាងគេរបស់ក្លិបតោខៀវ Chelsea FC ប្រមាណ ៧០លានផោនទិញមកពីក្លិប Leicester City ក្នុងទីផ្សារដោះដូររដូវក្តៅនេះ នៃលីគអង់គ្លេស Premier League។

បុរសសញ្ជាតិបារាំងវ័យ២១ឆ្នាំ Fofana ក៏បានការសម្រេចកិច្ចសន្យាជាមួយ Chelsea រយៈពេល៧ឆ្នាំ ដែលរូបគេបានលេង ៣៧ប្រកួតជាមួយ Leicester City ក្រោយផ្ទេរមកពីក្លិប Saint Etienne កាលឆ្នាំ២០២០ ហើយរូបគេក៏បានក្លាយជាខ្សែការពារមានតម្លៃថ្លៃជាងគេទី៣ ប្រចាំលីគអង់គ្លេស បន្ទាប់ពីតម្លៃខ្លួនរបស់ Harry Maguire ផ្ទេរចេញ ៨០លានផោន និង Virgil Van Dijk ប្រមាណ ៧៥លានផោន។

ប្រធានក្លិប Chelsea លោក Todd Boehly ដែលបានចំណាយទឹកប្រាក់ជិត ២៥០លានផោននោះ នៃការទិញចូលសមាជិកថ្មីសម្រាប់រដូវកាលដំបូងរបស់លោកជាមួយក្លិបនេះ បានលើកឡើងថា «Fofana ជាខ្សែការពារឆ្នើមម្នាក់ និងមានសក្តានុពល ជាមួយ និងគុណភាពរួចហើយក្នុងក្របខណ្ឌលីគ Premier League ក្នុងកម្រិតវ័យក្មេង»៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img