32 C
Phnom Penh
Thursday, December 12, 2024

UN ព្រមានថា របបយោធាមីយ៉ាន់ម៉ា កំពុងព្យាយាមបំផ្លិចបំផ្លាញប្រទេសខ្លួនឯង

របបសឹកមីយ៉ាន់ម៉ា កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកបំផុតមួយ ដោយ កំពុងបន្តបាត់បង់កងទ័ព មូលដ្ឋាន ព្រមទាំងតំបន់កាន់កាប់ ហើយ លោកបានបន្តថា វាសឹងតែមើលទៅហាក់ដូចជា រដ្ឋាភិបាលយោធាកំពុងព្យាយាមបំផ្លិចបំផ្លាញប្រទេសមួយ ដែលខ្លួនឯងមិនអាចគ្រប់គ្រងអ្នករាយការណ៍ពិសេស UN លោក Tom Andrews បាននិយាយថាបានតទៅទៀត យ៉ាងដូច្នោះ។ លោក Andrews បានបន្ថែមថា ការ ឆ្លើយតបរបស់យោធា ចំពោ ចំពោះការបាត់បង់របស់ខ្លួន មកទល់ពេលនេះ គឺ ការវាយប្រហារទៅលើជនស៊ីវិល ហើយលោកបានមើលឃើញ មានការកើនឡើងគួរកត់សម្គាល់ នៃការវាយប្រហារទៅលើសាលារៀន មន្ទីរពេទ្យ ក៏ដូចជាវត្តអារាម អំឡុងពេល៦ខែចុងក្រោយនេះ។ គួរបញ្ជាក់ថា ក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ទើបតែដណ្ដើមបានក្រុងមួយទៀតពីយោធា ស្ថិតនៅបណ្តោយផ្លូវហាយវេដ៏សំខាន់ ឆ្ពោះទៅកាន់ខេត្ត Yunnan នៃប្រទេសចិន ក្រោយការប៉ះទង្គិចគ្នាអស់ជាច្រើនថ្ងៃ។ រដ្ឋ Shan ភាគីខាងជើងប្រទេសមីយ៉ាន់ម៉ា ត្រូវ បានអង្រួនដោយការប្រយុទ្ធគ្នាចាប់តាំងតែពីចុងខែមុនមក នៅពេលសម្ព័ន្ធភាពនៃក្រុមចលនាប្រដាប់អាវុធជនជាតិភាគតិច ដែលចាប់ផ្តើមឡើងវិញ នូវការវាយលុកប្រឆាំងរបបសឹកមីយ៉ាន់ម៉ា។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img