27 C
Phnom Penh
Monday, July 15, 2024

UN ថា មនុស្ស១២០លាននាក់នៅជុំវិញពិភពលោក កំពុងរស់នៅដោយព្រាត់ប្រាសពីផ្ទះសម្បែង ព្រោះតែសង្គ្រាម អំពើហិង្សា និងការជិះជាន់ធ្វើបាប

អង្គការសហប្រជាជាតិ (UN) បាននិយាយថា មនុស្សសរុបរហូតដល់១២០លាននាក់ កំពុងរស់នៅដោយត្រូវព្រាត់ប្រាសពី ផ្ទះ សម្បែងរបស់ពួកគេ ព្រោះតែសង្គ្រាម អំពើហិង្សា និងការជិះជាន់ធ្វើបាប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានAFP នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤។ ទី ភ្នាក់ងារជនភៀសខ្លួន UNHCR របស់ UN បាននិយាយថាតួលេខខាងលើ គឺជាការបន្តបំណែកកំណត់ត្រាថ្មី ដោយបញ្ហាជម្លោះ នៅកន្លែងដូចជា តំបន់ហ្កាហ្សាស្គ្រីប (Gaza Strip) ព្រមទាំងប្រទេសស៊ូដង់ និងប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងបង្ខំឱ្យមនុស្សកាន់តែច្រើនថែមទៀត នាំគ្នារត់ភៀសខ្លួន ចេញពីលំនៅដ្ឋានរបស់ពួកគេ។ បើតាមរបាយការណ៍UNHCR គិតត្រឹមចុងឆ្នាំ២០២៣ មនុស្ស១១៧.៣លាននាក់ នៅជុំវិញពិភពលោក ត្រូវបានបង្ខំឱ្យព្រាត់ប្រាសពីផ្ទះនៅជុំវិញពិភពលោក ត្រូវបានបង្ខំឱ្យព្រាត់ប្រាសពីផ្ទះសម្បែង ហើយមកដល់ចុងខែមេសា ឆ្នាំនេះ តួលេខបានបន្តកើនថែមទៀត គឺដល់ប្រហែល១២០លាននាក់។កាលពី១ឆ្នាំមុន តួលេខអ្នកដែលត្រូវបង្ខំឱ្យផ្លាស់ទី គឺមានចំនួន១១០លាននាក់ ខណៈវាបានបន្តកើនឡើងជាប់រហូតមក អស់រយៈពេល១២ឆ្នាំជាប់គ្នាហើយ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img