30 C
Phnom Penh
Wednesday, December 7, 2022

The New Range Rover សេរីថ្មី​​ ​នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន Jaguar Land Rover Cambodia

កំពូលរថយន្តសេរីថ្មី​ The New Range Rover នឹងដាក់សម្ពោធជាផ្លូវការនៅក្នុងកម្មវិធី The New Range Rover 2022 ​ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី30​ ខែកញ្ញា​ ឆ្នាំ២០២២ នៅ The Premier Center Sen Sok អគារ​ H និងI ចាប់ពីម៉ោង ​៥ រសៀល​តទៅ​។

កម្មវិធី ​The New Range Rover 2022​ នេះធ្វើឡើងដោយក្រុមហ៊ុន Jaguar Land Rover Cambodia ក្នុងគោលបំណងដាក់សម្ពោធជាផ្លូវការនូវកំពូលរថយន្តសេរីថ្មី​ The New Range Rover​​ ដល់​​​​ភ្ញៀវកិត្តិយស​ និងអ្នកចូលរួម​​ ព្រមទាំផ្តល់់នូវទស្សនីយភាពជាផ្លូវការ នៃរថយន្តសេរីថ្មីជំនាន់ទី៥​នេះ ដល់ភ្ញៀវកិត្តិយស និងអ្នកចូលរួមផងដែរ។  អតិថិជនអាចធ្វើការកក់ទុក រថយន្តក្នុងក្តីស្រមៃរបស់លោកអ្នកដោយផ្ទាល់តាមរយៈភ្នាក់ងារលក់របស់ Jaguar Land Rover Cambodia ឬតាមលេខ 070 999 111 ឬ 085 999 111 ។

ក្រៅពីនេះ​ ភ្ញៀវកិត្តិយស​ ​ដែលចូលរួមក្នុងកម្មវិធី​នឹងត្រូវបានផ្តល់ជូននូវអាហារពេលល្ងាចដ៏ទំនើបបែប​ Premium ​​​​រួមមានម្ហូបបែបអ៊ឺរុប​ជាច្រើន​មុខ​​ អមជាមួយនឹងសម្លេងតន្ត្រីដ៏រណ្តំ​ ដែលសម្តែងដោយក្រុមសិល្បករផងដែរ។ 

ជាមួយគ្នានេះ កម្មវិធី​ក៏មាន​ការចាក់បង្ហាញនូវ​វីដេអូ​ “Toward Non-phew film” រួមជាមួយនឹង​ការសម្តែង​របាំបាឡេ​​​ និង ការប្រគុំតន្ត្រី ដោយក្រុមសិល្បករ។​ 

រថយន្ត The New Rang Rover ជំនាន់ទី៥នេះ ត្រូវបានគេឱ្យឈ្មោះថា​​ ជាកំពូលរថយន្តនៃប្រណិតភាព ទាន់សម័យ និងថ្លៃថ្នូរ ផ្តល់នូវផាសុភាពលំដាប់ First-Class ជូនអ្នកប្រើប្រាស់គ្រប់វ័យ។  

គួបញ្ជាក់ថា Jaguar Land Rover Cambodia ស្ថិតនៅក្រោមក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA​ Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខនូវរថយន្តម៉ាក Jaguar និង​​ Land Rover ពីចក្រភពអង់គ្លេសដោយផ្ទាល់។ Jaguar Land Rover Cambodia មានទីតាំងស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ព័ត៌មានបន្ថែមអំពីរថយន្ត៖​ ​https://www.landrovercambodia.com/vehicles/new-range-rover/overview

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img