27 C
Phnom Penh
Thursday, December 8, 2022

The New Range Rover ជំនាន់ទី៥ បានដាក់សម្ភោធជាផ្លូវការក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនJaguar Land Rover Cambodia 

រថយន្តសេរីទំនើប​ The New Range Rover បានបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជា ក្នុងកម្មវិធី The New Range Rover កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ។

កម្មវិធីសម្ភោធរថយន្តម៉ូឌែលថ្មីសន្លាង The New Range Rover នេះ ត្រូវបានប្រាព្ធឡើងដោយក្រុមហ៊ុន​ Jaguar Land Rover Cambodia នៅ The Priemier Sen Sok Centre ក្រោមក្រសែភ្នែក ភ្ញៀវកិត្តិយសប្រមាណជាង 3០០នាក់។

នាយកផ្នែកលក់នៃក្រុមហ៊ុន Jaguar Land Rover Cambodia លោក ហុង ឌីណា ​លើកឡើងថា «​ នេះជាលើកទីមួយហើយដែលក្រុមហ៊ុន Range Rover ដាក់បង្ហាញរថយន្តម៉ូឌែលថ្មីសន្លាងដែលមានបច្ចេកវិទ្យាទំនើប All Wheel Steering ដែលអាចឱ្យលោកអ្នកបត់ចង្កូតដោយប្រើរង្វង់ផ្លូវតិចបំផុត»

លោក បន្តថា «​ The New Range Rover ជារថយន្តដែលមានរូបរាងសាមញ្ញតែទាក់ទាញប្រណិតតែមិនឆើតឆាយថ្លៃថ្នូនិងទំនើបបំផុតដែលបំពេញនូវតម្រូវការជូនអ្នកប្រើប្រាស់គ្រប់វ័យ»

ជាមួយគ្នានេះ​ នាយក​ប្រតិបត្តិ ក្រុមហ៊ុន RMA Cambodia លោក ងន សាំង បានលើកទឹកចិត្តឱ្យអតិថិជនធ្វើការបញ្ជាទិញរថយន្តពីក្រុមហ៊ុននាំចូលរថយន្តផ្លូវការ និងមានប្រភពច្បាស់លាស់ ដើម្បីទទួលបានរថយន្ត ដែលមានគុណភាពល្អពេញលេញ។ 

« ការជាវរថយន្តពីក្រុមហ៊ុនដែលមានការនាំចូលផ្លូវការអាចធានានូវគុណភាពរបស់រថយន្តជាពិសេសនោះគឺកម្លាំងម៉ាសុីនដែលខុសពីការនាំចូលរថយន្តពីក្រុមហ៊ុនមិនផ្លូវការដែលធ្វើឱ្យបាត់បង់គុណភាពនៃរថយន្តនិងប៉ះពាល់ដល់បទពិសោធន៏បើកបររបស់លោកអ្នក» 

គួបញ្ជាក់ថា Jaguar Land Rover Cambodia ស្ថិតនៅក្រោមក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA​ Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខនូវរថយន្តម៉ាក Jaguar និង​​ Land Rover ពីចក្រភពអង់គ្លេសដោយផ្ទាល់។ Jaguar Land Rover Cambodia មានទីតាំងស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

ព័ត៌មានបន្ថែមអំពីរថយន្ត៖​ ​https://www.landrovercambodia.com/vehicles/new-range-rover/overview

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img