32 C
Phnom Penh
Saturday, April 20, 2024

RMA CAMBODIA ជាក្រុមហ៊ុនដំបូង​បំផុត​ដែលទទួល​បាន​ការទទួលស្គាល់​ស្តង់ដារ​សុវត្ថិភាព​យានយន្ត​​កម្រិតខ្ពស់

កាលពីពេលថ្មីៗនេះ វិទ្យាស្ថាន​ស្តង់​ដារ​កម្ពុជា​ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​ទទួល​ស្គាល់​ក្រុមហ៊ុន RMA CAMBODIA PLC. ជា​ក្រុមហ៊ុន​​​នាំចូលនូវ​រថយន្ត​ដែលមាន ​​ស្តង់ដារ​សុវត្ថិភាព​ យានយន្ត​កម្រិត​ខ្ពស់មកកម្ពុជា​​។ បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុនបានកំពុងធ្វើការ​នាំចូល និង​ចែក​ចាយផ្ដាច់មុខនូវ ​​រថយន្ត​​ថ្មី​ម៉ាកល្បីៗរួមមានមាន FORD, JAGUAR, LAND ROVER, និង CHANGAN​ មកកាន់​ទីផ្សារកម្ពុជា​​។ សូមគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុន​ដំបូងគេបំផុត​​ដែលទទួល​បាន ការ​ទទួល​ស្គាល់​ពី វិទ្យាស្ថាន​ស្តង់​ដារ​កម្ពុជា ក្នុងការ​អនុវត្ត​ស្តង់ដារ​សុវត្ថិភាព​យានយន្តបាន​កម្រិត​ខ្ពស់ ដោយការទទួលស្គាល់នូវ​កម្រិត ​អនុលោមភាពខ្ពស់​នេះ បានធ្វើឡើង​បន្ទាប់​ពីក្រុមហ៊ុន​បាន​អនុវត្តច្បាប់ និង​​លិខិតបទដ្ឋាន​បច្ចេកទេស​ យានយន្ត​ផ្សេងៗទៀត​របស់​រាជរដ្ឋាភិបាល​​បាន​យ៉ាង​ខ្ជាប់ខ្ជួន និង​ប្រកបដោយ​ប្រសិទ្ធិភាពខ្ពស់។

វិទ្យាស្ថាន​ស្តង់​ដារ​កម្ពុជា​ បានប្រគល់​លិខិត​សរសើរជូន ក្រុមហ៊ុន RMA CAMBODIA បន្ទាប់​ពីបាន ​ចុះ​ពិនិត្យ​មើល​ដំណើរការនៃការ​ត្រៀម​​ដំឡើងរថយន្ត​​ FORD នៅខេត្ត​ពោធិ៍សាត់ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២​ កន្លងទៅនេះ។ ​លិខិត​សរសើរនេះ​​បានបញ្ជាក់​ឱ្យ​ដឹង​ថា​ ​ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ត្រូវបាន​ទទួលស្គាល់​ថា បានចូលរួម​អនុវត្ត​ស្តង់​ដារជាតិ​ និង​បទប្បញ្ញតិ្តបច្ចេកទេស​ល្អប្រសើរ រួមទាំង​ការ អនុលោម​តាម​ស្តង់​ដារ ​សុវត្តិភាព​បាន​កម្រិត​ខ្ពស់​សម្រាប់​ផលិត​ផល​យានយន្ត​ និង​ផ្នែក​បង្គុំ​យានយន្ត។

ក្រុមហ៊ុន RMA CAMBODIA​ នឹង​បន្ត​ចូលរួមខិតខំអនុវត្ត​​​ស្តង់ដារ​ជាតិ និង​បទប្បញ្ញតិ្ត​បច្ចេកទេស​យានយន្តនានា​ ដែល​បាន​ដាក់ចេញដោយ​រាជរដ្ឋាភិបាល​ ដើម្បីធានាឱ្យបាន​នូវ​ស្តង់ដារ និងសុវត្ថិភាពខ្ពស់ដល់​​អ្នកប្រើប្រាស់។

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img