34 C
Phnom Penh
Thursday, April 25, 2024

…Real Madrid ចង់នាំយកតារា Man Utd មកវិញនៅរដូវក្តៅនេះ

ក្លឹប REAL MADRID ត្រូវបានគេរាយការណ៍ថា ចង់ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ Cristiano Ronaldo នៅរដូវក្តៅនេះ ស្របពេលមានព័ត៌មានជាច្រើនចុះផ្សាយថា Ronaldo អាចចាកចេញពី Manchester United ប្រសិនបើពួកគេមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ Champions League ។

យោងតាម Mirror ឥស្សរជនដ៏មានឥទ្ធិពលនៅ Real Madrid មានបំណងចង់ឱ្យគាត់ត្រលប់ទៅ Bernabeu វិញដើម្បីជួបជុំអតីតមិត្តរួមក្រុមមួយចំនួនដូចជា Karim Benzema, Luka Modric និង Toni Kroos ។ គួររំលឹកថា កីឡាករវ័យ 37 ឆ្នាំរូបនេះបានស្នាក់នៅ Real អស់រយៈពេល៩ ឆ្នាំកាលពីឆ្នាំ២០០៩ ដល់២០១៨ ដោយបានស៊ុតបាល់បញ្ចូលទី៤៥០ គ្រាប់មិនគួរឱ្យជឿក្នុង៤៣៨ ប្រកួត និង assists ១៣២ដងផងដែរ។

បន្ទាប់ពីចាកចេញទៅ Juventus ក្នុងឆ្នាំ ២០១៨ ដោយបានចំណាយពេល៣ ឆ្នាំមុនពេលត្រលប់ទៅ Manchester កាលពីរដូវក្តៅមុន ។
សូមជម្រាប់ជូនថា Man United ឈរនៅលេខរៀងទី៦ក្នុងតារាង Premier League មាន៥ ពិន្ទុតាមពីក្រោយក្រុមលេខ៤ Arsenal ចំនួន២ ប្រកួតទៀត។

ខណៈការមកដល់របស់លោក Erik ten Hag នឹងផ្លាស់ប្តូរអ្វីៗទាំងអស់នៅពេលដែលគាត់ចូលកាន់តំណែងពី Ralf Rangnick នៅចុងបញ្ចប់នៃរដូវកាលនេះជាមួយនឹងចាកចេញ របស់ Paul Pogba និង Nemanja Matic ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img