39 C
Phnom Penh
Thursday, April 25, 2024

Rangnick ថារដូវកាលក្រោយ Pogba នឹងមិននៅ Man UTD ទៀតទេ

អ្នកចាត់ការបណ្ដោះអាសន្ន Manchester United លោក Ralf Rangnick បង្ហើបថា Paul Pogba នឹងមិនបន្តរួមរស់នៅ Old Trafford ទៀតទេពេលកិច្ចសន្យារបស់គេអស់សុពលភាព។

“Pogba នឹងមិនលេងទេពេលប៉ះ Arsenal ហើយប្រកួតនៅសល់ក៏មិនលេងដែរ រហូតដល់ដាច់រដូវកាលតែម្ដង។ Pogba អត់តកុងត្រាទេ អ៊ីចឹងមិនងាយថា គេនឹងលេងនៅហ្នឹងទេ។” នេះជាការបញ្ជាក់របស់គ្រូបង្វឹកជនជាតិអាល្លឺម៉ង់។

Pogba បានបង្ហាញខ្លួន១០នាទីចុងក្រោយនៅ Anfield ពេលប៉ះ Liverpool។ កីឡាករបារាំងមានបញ្ហាភ្លៅ និងរំពឹងថា ត្រូវការពេលមួយខែដើម្បីព្យាបាលរបួសជើង។

ក្រោយជាពីរបួស Pogba នឹងចរចារកទ្រនំថ្មីក្នុងនាមជា free-agent៕

អត្ថបទដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img