28 C
Phnom Penh
Monday, July 15, 2024

NATO ការពារកិច្ចប្រជុំកំពូលនៅលីទុយអានី

បក្សសម្ព័ន្ធយោធាណាតូ (NATO) បានដាក់ពង្រាយសព្វាវុធទំនើបៗទៅកាន់ទីតាំងដែលមានចម្ងាយត្រឹមតែ ៣២គីឡូម៉ែត្រពីរបងព្រំដែនជាប់ខ្សែលួសរបស់លីទុយអានី ជាមួយរុស្ស៉ី និងបេឡារុស ដើម្បីការពារប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំនៃសម្ព័ន្ធមិត្តផ្សេងទៀត ដែលត្រៀមជួបប្រជុំគ្នាក្នុងទីក្រុងវីនីញូស នាសប្តាហ៍ក្រោយ។

ប្រធានាធិបតីលីទុយអានី លោក ហ្គីតាណាស់ ណាវសេដា (Gitanas Nauseda) បានបញ្ជាក់ថាៈ «វានឹងលើពីភាពមិនទទួលខុសត្រូវទៅទៀត ប្រសិនបើលំហអាកាសរបស់យើងមិនមានប្រព័ន្ធការពារ ខណៈដែល លោក បៃដិន និងមេដឹកនាំនៃប្រទេសចំនួន ៤០ទៀតកំពុងមកដល់ប្រទេសរបស់យើង។ បន្ទាប់ពីកិច្ចប្រជុំកំពូលបញ្ចប់ទៅ យើងនឹងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីបង្កើតកម្លាំងការពារជាអចិន្ត្រៃយ៍ផងដែរ»។

សម្ព័ន្ធមិត្តណាតូចំនួន ១៦ បានបញ្ជូនកងទ័ពសរុបប្រហែល ១,០០០នាក់ដើម្បីទៅការពារកិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែកក្កដា ហើយដែលនឹងប្រព្រឹត្តទៅនៅចម្ងាយត្រឹមតែ១៥១គីឡូម៉ែត្រប៉ុណ្ណោះពីរុស្ស៉ី។ ក្នុងនោះសមាជិកខ្លះ ក៏កំពុងផ្តល់ប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ ទៅដល់ប្រទេសក្នុងតំបន់បាល់ទិកមួយនេះផងដែរ។

អង្គការណាតូ និងសហភាពអឺរ៉ុបចាប់ពីឆ្នាំ ២០២៤តទៅនោះ គ្រោងនឹងចំណាយលើវិស័យការពារលើសពី ២ភាគរយនៃសេដ្ឋកិច្ចរបស់ខ្លួន ដែលជាចំណែកមួយធំជាងសម្ព័ន្ធមិត្តណាតូដទៃទៀត។ យ៉ាងនេះក្តី តំបន់​ដែលមាន​ប្រជាជន​សរុប​ប្រមាណ​៦​លាន​នាក់ នៅ​មិនទាន់មានសមត្ថភាព​គ្រប់គ្រាន់ក្នុងការបំពាក់សម្ភារ​យោធា វិនិយោគ​លើ​យន្តហោះ​ចម្បាំង​ផ្ទាល់ខ្លួន ឬប្រព័ន្ធការពារ​ដែនអាកាស​ទំនើប​នោះទេ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img