31 C
Phnom Penh
Friday, April 19, 2024

Nadal ឡើងជុំទី៣ US Open 2022 ក្រោយបំបាក់ Fognini លទ្ធផល ៣ទល់ ១សិត

(អឺរ៉ុប)៖ កីឡាករវាយកូនបាល់ទោល (Tennis) Rafael Nadal បានឡើងទៅជុំទី៣ នៃការប្រកួតវាយកូនបាល់ (Tennis) ព្រឹត្តិការណ៍ US Open 2022 ក្រោយវាយបកបំបាក់គូប្រជែង Fabio Fognini លទ្ធផល ៣ទល់ ១សិត ដែលកម្មវិធីប្រកួតបានចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែសីហា ហើយនឹងបញ្ចប់នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២។

Nadal ត្រូវប្រជែងជាមួយកីឡាករ Richard Gasquet នៅជុំទី៣ ដោយអ្នកទាំងពីរត្រូវប្រកួតគ្នាឡើងទីជុំទី៤ ដោយអាចប៉ះកីឡាករ Schwartzman ឬ Tiafoe សម្រាប់ផែនទី៨ ដ្បិតនៅផែនទី១ មានជើងខ្លាំង Danill Medvedev ដែលជាអ្នកការពារតំណែងជើងរដូវកាលឆ្នាំ២០២១។

គួររំឭកផងថា បុរសសញ្ជាតិអេស្ប៉ាញ Rafael Nadal ធ្លាប់ឈ្នះពានរង្វាន់ US Open ចំនួន ៤លើកក្នុងកម្រិត Grand Slam ដោយលោកធ្វើបាន Australian Open ២លើក, French Open ១៤លើក និងពាន Wimbledon ២លើក៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img