31 C
Phnom Penh
Sunday, September 24, 2023

MotoGP ចុះកិច្ចព្រមព្រៀង ដើម្បីរៀបចំការប្រណាំង នៅអារ៉ាប៊ីសាអូឌីត

រីយ៉ាដ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ MotoGP បានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់មួយ ដើម្បីរៀបចំការប្រណាំង នៅប្រទេសអារ៉ាប៊ីសាអូឌីត, នេះបើតាមការឱ្យដឹង ពីក្រុមហ៊ុនកាន់សិទ្ធពាណិជ្ជកម្ម នៃកីឡាមួយនេះ Dorna ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

ក្រុមហ៊ុនបានឲ្យដឹងថា នៅពេលអនាគត ការប្រណាំងនៅអារ៉ាប៊ីសាអូឌីត នឹងធ្វើឡើងនៅទីលានដែលទើបសាងសង់ថ្មីមួយ ជាទីលានពហុបំណង ប៉ុន្តែមិនបានបញ្ជាក់ទីកន្លែងជាក់លាក់នោះទេ។

“ការដាក់បន្ថែមអារ៉ាប៊ីសាអូឌីត ចូលទៅក្នុងប្រតិទិនរបស់ MotoGP លើការប្រណាំងជាប្រចាំឆ្នាំនោះ នឹងត្រូវបានគេមើលឃើញថា កីឡាប្រភេទនេះ ត្រូវបានពង្រីកបន្ថែមទៀត ចូលទៅកាន់តំបន់មជ្ឈិមបូព៌ា” នេះបើតាមក្រុមហ៊ុន Dorna បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍។

MotoGP បានប្រណាំងក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីឆ្នាំ២០០៤មក នៅក្នុងប្រទេសកាតា។

គួរជម្រាបថា អារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមដំបូង នូវការប្រណាំងរថយន្តលំដាប់ពិភពលោក Formula One របស់ខ្លួន កាលពីខែធ្នូ ឆ្នាំមុន ដែលវាជាផ្នែកមួយ នៃកិច្ចព្រមព្រៀងរយៈពេល១៥ឆ្នាំ ហើយប្រទេសមួយនេះ ក៏បានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រ

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_img

អានបន្ត

spot_img
spot_img