វ៉ាស៊ីនតោន៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានបដិសេធថាមិនមានឡើយ ការរើសអើងប្រឆាំងនឹងជនជាតិភាគតិច នៅក្រោមរដ្ឋាភិបាលរបស់លោក ក្នុងអំឡុងសន្និសីទកាសែតជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បើទោះបីជាក្រុមសិទ្ធិមនុស្ស និងក្រសួងការបរទេសរាយការណ៍អំពីការរំលោភបំពានក៏ដោយ។
លោក Biden បាននិយាយថា លោកបានពិភាក្សាអំពីសិទ្ធិមនុស្ស និងតម្លៃលទ្ធិប្រជាធិបតេយ្យផ្សេងៗទៀតជាមួយលោក Modi ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅក្នុងសេតវិមាន។
លោក ម៉ូឌី បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «រដ្ឋធម្មនុញ្ញរបស់យើង និងរដ្ឋាភិបាលរបស់យើងបានបង្ហាញហើយថាលទ្ធិប្រជាធិបតេយ្យត្រូវបានផ្តល់ ឲ្យគ្រប់គ្នា។ នៅពេលដែលខ្ញុំនិយាយដល់ការផ្តល់នោះមានន័យថា វណ្ណៈ ជំនឿ សាសនា យេនឌ័រ គឺគ្មានការរើសអើងណាមួយទេនៅក្នុងរដ្ឋាភិបាលរបស់ខ្ញុំ»។
មានការប្រមូលផ្តុំគ្នានៅក្បែរសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ក្រុមអ្នកតស៊ូមតិ និងសមាជិកសភារាប់សិបនាក់មកពី គណបក្សប្រជាធិបតេយ្យ បានជំរុញឲ្យលោក បៃដិន លើកយកបញ្ហានេះមកពិភាក្សាជាសាធារណៈជាមួយលោក ម៉ូឌី៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News