27 C
Phnom Penh
Saturday, October 1, 2022

Man Utd រកបានជ័យជម្នះដំបូងក្នុងលីគ ក្រោមការបង្វឹករបស់លោក Erik ten Hag ពេលឈ្នះ Liverpool

(មេនឆេស្ទើ)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United រកបានជ័យជម្នះលើកដំបូង ក្នុងចំណោម ៣ប្រកួតនៅ Premier League នារដូវកាលថ្មីឆ្នាំ២០២២-២០២៣ ដោយស្ថិតក្រោមកាបង្វឹករបស់អ្នកចាត់ការទូទៅ Erik ten Hag ដែលបានយកឈ្នះគូប្រជែង Liverpool ២ទល់នឹង១ នារាត្រីឆ្លងចូលថ្ងៃអង្គារ ទី២៣ ខែសីហា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

អ្នកចាត់ការសញ្ជាតិហូឡង់ Ten Hag បានសម្រេចចិត្តដាក់ប្រធានក្រុម Harry Maguire និងខ្សែប្រយុទ្ធ Cristiano Ronaldo លេងក្នុងនាមជាកីឡាករបម្រុងវិញ នៅពេលជួបក្រុមមិនទាន់ឈ្នះក្នុងលីគ ហង្សក្រហម Liverpool ក្នុងប្រកួតទី២ នៅទឹកដី Old Trafford ជាទីដែលចាញ់ Brighton ២-១ នៅថ្ងៃបើកឆាកដើមខែនេះ។

តែយ៉ាងណាកីឡាករសញ្ជាតិអង់គ្លេស Jadon Sancho ជាអ្នករកបានគ្រាប់ទី១ បើកឆាកនៅនាទី១៦ នៅមុនពេលមិត្តរួមក្រុម Marcus Rashford ធ្វើបានសម្រេចគ្រាប់ទី២ បញ្ចប់រយៈពេល ៩៩៧នាទីក្នុងការរកពុំបានគ្រាប់គ្រប់កម្មវិធីប្រកួតរបស់ Man Utd។

៣ពិន្ទុដ៏សំខាន់ក្នុងដី និងចំពោះមុខអ្នកគាំទ្រធ្វើបាតុកម្មរិះគន់គ្រួសារ Glazer នៅក្រៅកីឡដ្ឋាន Old Trafford នៅមុនចាប់ផ្តើមការប្រកួតផងនោះ បានធ្វើឲ្យ Man Utd រំកិលឡើងទៅឈរនៅលេខរៀងទី១៤ ជាបណ្តោះអាសន្នវិញ ដោយមាន ៣ពិន្ទុ គ្រាដែលគូប្រជែង Liverpool របស់លោក Jurgen Klopp វិញ បន្តឈរនៅលេខរៀងទី១៦ ដដែលជាមួយនឹង ២ពិន្ទុ បន្ទាប់ពីឆ្លងកាត់បាន ៣ប្រកួតក្នុងជើងទី១ នេះដូចគ្នា៕


ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត