(អឺរ៉ុប)៖ ក្លិបមេឃខៀវ Manchester City ត្រូវបានរបាយការណ៍បង្ហាញថា មានជម្រើស ១១នាក់ដែលសរុបតម្លៃចូលគ្នាមានប្រមាណ ៥៦០លានផោនថ្លៃជាងគេក្នុងចំណោមក្លិបធំៗ នៅតំបន់អឺរ៉ុប។ នេះបើតាមប្រភពពី Daily Mail ឱ្យដឹងនាថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២២។
ក្នុងចំណោមក្លិបធំៗ ម្ចាស់ពានលីគអង់គ្លេស Premier League ដោយគិតជាមធ្យមក្លិប Man City មានការចាប់ផ្តើមនៅជម្រើស ១១នាក់ដែលសរុបតម្លៃប្រហែល ៥៦០លានផោន ដែលត្រូវបានសិក្សាដោយ CIES ផ្អែកលើការប្រកួត ហើយនៅក្នុងចំណោមក្លិបកំពូលទាំង ៦ ដែលភាគច្រើនជាក្រុមនៅលីគអង់គ្លេស។
ស្ថិតិតម្លៃរបស់ក្លិប Man City បានចំណាយនៃការទិញកីឡាករមានតម្លៃថ្លៃជាងគេនោះ គឺការយកបាន Jack Grealish ពីក្លិប Aston Villa មានតម្លៃ ១០០លានផោន និងតម្លៃ ៥០លានផោននាំយកខ្សែប្រយុទ្ធ Erling Haaland ពីក្លិប Borussia Dortmund។
តាមការបង្ហាញរបស់ CIES ចំណោមក្លិបទាំង ៦ដែលមានជម្រើស ១១នាក់សរុបតម្លៃថ្លៃជាងគេរួមមានក្លិប Manchester City (៥៦០លានផោន), Paris Saint Germain (៤៣៩លានផោន), Manchester United (៤១៣លានផោន), Liverpool (៣៥២លានផោន), Chelsea (៣៣៨លានផោន) និងក្រុម Arsenal (៣២៩លានផោន) ដ្បិតក្លិបយក្ស Real Madrid មានតម្លៃសរុបត្រឹម ៣១៨លានផោន៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News