27 C
Phnom Penh
Monday, July 15, 2024

Jesus របួសជង្គង់ ខកខានជួយ Arsenal ពេលប៉ះ Man City ដណ្តើមពាន Community Shield

ខ្សែប្រយុទ្ធ Gabriel Jesus នឹងអវត្តមានពីក្លិប Arsenal ក្នុងការពើបប្រទះទល់នឹង Manchester City នាចុងសប្តាហ៍នេះ ដើម្បីដណ្តើមពានបើករដូវកាលលីគអង់គ្លេស FA Community Shield 2023 ដោយសារតែជួបបញ្ហារបួសជង្គង់។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃព្រហស្បតិ៍ ទី០៣ ខែសីហា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលខាងលើ មានការឈឺចាប់ត្រង់ជង្គង់រយៈពេល ២-៣សប្តាហ៍មកហើយ គ្រាដែលរូបគេក៏បានអវត្តមានក្នុងប្រកួត Pre-season នារាត្រីថ្ងៃពុធ ពេលកាំភ្លើងធំ Arsenal យកឈ្នះ Monaco ដោយលទ្ធផលបាល់ ១១ម៉ែត្រកាត់សេចក្តី ៦-៥ ផងដែរ។

លើសពីនេះទៀត Jesus ក៏នឹងបន្តអវត្តមានពេល Arsenal ប៉ះ Nottingham Forest នៃជំនួបបើកឆាកក្នុង Premier League សម្រាប់រដូវកាលថ្មី ប្រចាំសប្តាហ៍ទី១ ថែមទៀតផង។

លោក Mikel Arteta អ្នកចាត់ការទូទៅ Arsenal បានថ្លែងពីបញ្ហារបួសរបស់ Jesus ក្រោយចប់ការប្រកួតយប់មិញនេះថា «Jesus អាចនឹងអវត្តមានចាប់ពី ២ទៅ៣សប្តាហ៍យ៉ាងតិច ដែលទាមទារការវះកាត់ផងដែរ បន្ទាប់ពីការពិនិត្យ។ កីឡាករវ័យ ២៦ឆ្នាំរូបនេះ បានញាំញីដោយរបួសជង្គង់តាំងពីរដូវកាលមុនមកម្ល៉េះ»៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img