27 C
Phnom Penh
Thursday, December 8, 2022

iPhone 6 ក្លាយជាវត្ថុបុរាណហើយ

(បរទេស)៖ ថ្មីៗនេះ Apple ចាប់ផ្តើមសើររើបញ្ជីផលិតផលចាស់ៗ និងលែងប្រើរបស់ខ្លួនដាក់ទៅជាវត្ថុបុរាណ ហើយក្នុងនោះ iPhone 6 បានក្លាយទៅជាស្មាតហ្វូនដែលមានវ័យជំនាស់ជាងគេ បន្ទាប់ពីឈប់ផលិតជិត ៧ឆ្នាំមកនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

ក្រុមហ៊ុន Apple បានដាក់បង្ហាញ iPhone 6 ជាលើកដំបូងក្នុងខែកញ្ញា ឆ្នាំ២០១៤ រួមជាមួយនឹង iPhone 6 Plus ក៏ត្រូវបានដាក់បង្ហាញខ្លួនក្នុងពេលជាមួយគ្នាផងដែរ។ តែយ៉ាងណាមកដល់ឆ្នាំ ២០១៥ ទើបត្រកូលស្មាតហ្វូននេះត្រូវបានដាក់លក់ជាផ្លូវការ ជាមួយនឹងជម្រើសតម្លៃទាបបន្ទាប់ពី iPhone 6s ហើយបន្ទាប់មកម៉ូដែលនេះត្រូវបាន Apple សម្រេចឈប់ផលិតវិញនៅឆ្នាំ ២០១៦ ស្របពេលចេញលក់ iPhone 7ជាលើកដំបូង។

គួរបញ្ជាក់ដែរថា iPhone 6 គឺជាស្មាតហ្វូនដំបូងគេរបស់ Apple ដែលទទួលបានការគាំទ្រដាក់ឱ្យប្រើប្រាស់ជាមួយ Apple Car ជាលើកដំបូងរួមជាមួយ ការផ្តល់ជូននូវ iPhone ដែលមានជម្រើសទំហំច្រើនផងដែរ។ គិតមកទល់ពេលនេះ iPhone 6 ត្រូវបាន Apple ចុះក្នុងបញ្ជីស្មាតហ្វូនដែលមានវ័យចំណាស់ និងបុរាណជាងគេរបស់ខ្លួន ខណៈដែល iPod nano 7 ស៊េរីឆ្នាំ ២០១២ និង iPod Touch ជំនាន់ទី ៥ របស់ Apple ពេលនេះត្រូវបានចុះក្នុងបញ្ជីដែលលែងអាចប្រើប្រាស់តទៅទៀតបានហើយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img