32 C
Phnom Penh
Thursday, March 28, 2024

Dwayne Johnson បង្ហាញខ្លួននៅឆាកនៃកម្មវិធី Comic-Con និយាយខ្លះៗពីការសម្តែងរឿង «Black Adam» ដែលគ្រោងបញ្ចេញនាពេលខាងមុខ

(បរទេស)៖ តារាសម្តែងល្បីឈ្មោះ Dwayne Johnson បានបោះជំហានចូលក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ គឺ «Comic-Con» ដើម្បីផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់ខ្លួន គ្រោងបញ្ចេញនាពេលខាងមុខ គឺ «Black Adam»។ អំឡុងពេលចូលរួមកម្មវិធីនេះ លោកបានសន្យារនៅចំពោះមុខទស្សនិកជនថា រឿងរបស់ DC ថ្មីនេះ នឹងមិនដដែលៗឡើយ។ នេះបើតាមការរចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២។

Johnson បានបង្ហាញថា រឿងថ្មីរបស់លោក ចំណងជើងថា «Black Adam» ដែលបំផុសគំនិតពី DC Comics នេះ នឹងនិយាយពីអតីត ទាសករ ម្នាក់ ដែល ត្រូវ បាន ផ្តល់ អំណាច ដូច ព្រះ ហើយ បាន ភ្ញាក់ ឡើង ៥,០០០ឆ្នាំ ក្រោយ មក ក្នុង សម័យ ទំនើប នេះ។ ការបង្ហើបបែបនេះរបស់លោក គឺធ្វើឡើងនៅចំពោះមុខអ្នកគាំទ្រជាង ៦,០០០នាក់ ដែលចូលរួមកម្មវិធី Comic-Con នៅ San Diego សហរដ្ឋអាមេរិក។

តារាសម្តែងដែលកំពុងដើរតួជាវីរបុរសដំបូងរូបនេះ បាននិយាយថា លោកចង់បង្ហាញតួអង្គប្រឆាំងនឹងវីរបុរសអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ខណៈភាពយន្ត នេះ នឹង ដាក់ បញ្ចាំង ក្នុង រោង ភាពយន្ត ក្នុង ខែ តុលា ឆ្នាំ២០២២នេះ។ Johnson បាននិយាយថា «វាជាដំណើរដ៏វែងឆ្ងាយមួយ ដែលត្រូវបានបញ្ឆេះដោយចំណង់ចំណូលចិត្ត ដោយការតាំងចិត្ត…»។

គួរជម្រាបថា Dwayne Johnson ទទួលបានតំណែងក្នុងខ្សែភាពយន្ត «Black Adam» នេះ ក្នុងនាមជាតួអង្គឯកឈ្មោះ Teth-Adam ឬ Black Adam នេះឯង ដែលគម្រោងថា នឹងចាក់បញ្ចាំងនិងបញ្ចេញនៅថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២១ ក៏ប៉ុន្តែដោយសារតែបញ្ហាជាច្រើន បានកើតឡើងជាពិសេសគឺដោយសា
ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img