26 C
Phnom Penh
Tuesday, February 7, 2023

Barca មានត្រឹម ៣ពិន្ទុ ដើម្បីតាមស្មើ Real ខណៈ Robert ស៊ុតបាន ១២គ្រាប់ក្នុង ១១ប្រកួត

(អឺរ៉ុប)៖ ខ្សែប្រយុទ្ធ Robert Lewandowski នៅពេលនេះរូបគេរកបានគ្រាប់ស៊ុតបញ្ចូលទី ១២គ្រាប់បន្ទាប់ពីស៊ុតគ្រាប់ទី៣ ក្នុងជំនួបក្លិប FC Barcelona យកឈ្នះក្រុម Athletic Bibao ៤-០ ក្នុងលីគអេស្ប៉ាញ La Liga នៃសប្តាហ៍ទី១១ ជើងទី១។

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប៉ូឡូញ Robert Lewandowski បានស៊ុតគ្រាប់ទី៣ នៅនាទី២២ ស្ថិតក្នុងការប្រកួតដែលមិត្តរួមក្រុម Ousmane Dembele, Roberto និង Torres រកបានម្នាក់មួយគ្រាប់ផងដែរ ដែលលទ្ធផលនេះធ្វើឲ្យក្រុមដឹកនាំដោយលោក Xavi រកបាន ២៨ពិន្ទុជាបណ្តោះអាសន្ន ឈរលេខរៀងទី២ តាមពីក្រោយ Real Madrid ដែលរកបាន ៣១ពិន្ទុឈរកំពូលតារាងនោះ។

គួររំលឹកផងថា ខ្សែប្រយុទ្ធ Robert Lewandowski កំពុងស៊ុតបាន ១៦គ្រាប់ហើយជាមួយក្លិប Barca ក្នុងរដូវកាលនេះ ដ្បិតរូបគេនឹងត្រូវបន្តប្រជែងជើងទី២ ជាមួយក្រុម Bayern Munich នៅថ្ងៃទី២៧ ខែតុលានេះ នៃវគ្គចែកពូល UEFA Champions League បន្ទាប់ពីចាញ់ ២-០ កាលជើងទី១៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img