27 C
Phnom Penh
Thursday, December 8, 2022

Apple រងការចោទប្រកាន់ពីបទប្រើប្រាស់អំណាចទីផ្សារនៅក្នុងឧស្សាហកម្មស្មាតហ្វូន ដើម្បីធ្វើការប្រកួតប្រជែងដោយមិនស្មោះត្រង់នៅសហរដ្ឋអាមេរិក

(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងរងការចោទប្រកាន់ថា បានប្រើប្រាស់អំណាចទីផ្សាររបស់ខ្លួននៅក្នុងឧស្សាហកម្មស្មាតហ្វូន ដើម្បីទប់ទល់នឹងការប្រកួតប្រជែងពីអ្នកចេញប័ណ្ណទូទាត់ «Payment Card» ផ្សេងទៀត។ ខណៈពាក្យបណ្តឹងនេះត្រូវបានដាក់នៅក្នុងតុលាការសហព័ន្ធ ក្នុងរដ្ឋកាលីហ្វ័រញ៉ាដោយ Affinity Credit Union ដែលជាសហជីពឥណទានដែលមានមូលដ្ឋាននៅរដ្ឋ Iowa។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

យោងតាមពាក្យបណ្តឹងនោះ Apple បាន «បង្ខិតបង្ខំ» អ្នកប្រើប្រាស់ស្មាតហ្វូន, ថេប្លេត និងនាឡិការបស់ខ្លួនឱ្យប្រើតែ Apple Pay ប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ជម្រើសផ្សេង ហើយថែមទាំងរារាំងសេវាកម្មទូទាត់ផ្សេងទៀតមិនឱ្យដំណើរការនៅលើ Platform របស់ខ្លួននោះឡើយ។ ដោយគេលើកឡើងថា Apple កំពុងប្រើអំណាចរបស់ខ្លួន មិនដូចទៅនឹងក្រុមហ៊ុនផលិតឧបករណ៍ Android ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចជ្រើសរើស Wallet ដូចជា Google Pay និង Samsung Pay នោះទេ។

ទន្ទឹមនឹងនេះ Affinity Credit Union របស់រដ្ឋ Iowa បាននិយាយថា Apple ធ្វើបែបនេះបានបង្ខំឱ្យធនាគារ និងសហជីពឥណទានជាង ៤,០០០ដែលប្រើប្រាស់ Apple Pay បង់ថ្លៃសេវាលើសចំនួនយ៉ាងហោចណាស់ ១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ក៏ដោយសារតែ Apple គិតថ្លៃសេវា ០.១៥ភាគរយលើប្រតិបត្តិការឥណទាន និងថ្លៃ ០.៥សេនលើប្រតិបត្តិការឥណពន្ធ ដែលវាជាការចំណាយមួយដ៏ច្រើនសម្រាប់សហជីពឥណទាននានា ខណៈដែលសេវាគូប្រជែងនៅលើប្រព័ន្ធប្រតិបត្តិការ Android មិនគិតថ្លៃសេវានោះឡើយ។

ទាំងនេះជាហេតុនាំឱ្យមានការមិនពេញចិត្តជាខ្លាំងពីសហជីពឥណទានជាច្រើនដោយពួកគេបានលើកឡើងថា «ប្រសិនបើ Apple មិនអនុញ្ញាតឱ្យប្រើប្រាស់ជម្រើសផ្សេងទេ ពួកគេមិនអាចទ្រទ្រង់ថ្លៃដើមដ៏ច្រើនទាំងនេះបានទេ»។ គួរបញ្ជាក់ដែរថា បណ្តឹងនេះគឺជាបណ្តឹងទាមទារសំណងខូចខាតបីដង និងទាមទារឱ្យ Apple បើកលទ្ធភាពដល់សេវាកម្មទូទាត់ផ្សេងដើម្បីងាយស្រួល ក៏ដូចជាក្នុងគោលបំណងកាត់បន្ថយចំណាយផងដែរ៕
ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img