27 C
Phnom Penh
Thursday, December 8, 2022

Alibaba កំពុងបង្កើនភាពលេចធ្លោបោះទុនក្នុងក្រុមហ៊ុន Lazada ជាង ៩០០លានដុល្លារ

(សិង្ហបុរី)៖ ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតខ្នាតយក្សរបស់ចិន Alibaba កំពុងឈានជើងចូលទីផ្សារអាស៊ីអាគ្នេយ៍កាន់តែខ្លាំងគិតត្រឹមឆ្នាំ២០២២ ហើយថ្មីៗនេះទទួលបានដំណឹងថា Alibaba ទើបតែបោះទុនបន្ថែមទៀតប្រមាណ ៩១២.៥លានដុល្លារអាមេរិក នៅក្នុងក្រុមហ៊ុន Lazada។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។

ត្រឹមតែរយៈពេលមួយឆ្នាំក្រុមហ៊ុន Alibaba បានបង្កើនការវិនិយោគរបស់ខ្លួនទ្វេដង និងក្លាយជាអ្នកកាន់កាប់ភាគហ៊ុនច្រើនជាងគេ នៅក្នុងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច Lazada ដែលមានដើមកំណើតនៅប្រទេសសិង្ហបុរី។ គិតមកទល់ពេលនេះការបោះទុនជាសាច់ប្រាក់សរុបរបស់ Alibaba កើនឡើងដល់ ១.៣ពាន់លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០២២ បូករួមទាំងបោះទុនកាលពីខែឧសភាកន្លងទៅដែលមានសាច់ប្រាក់ចំនួន ៣៧៨.២៥លានដុល្លារអាមេរិក។

បើយោងតាមរបាយការណ៍មួយពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា ទន្ទឹមនឹងការបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនបំផុតមួយក្នុងឆ្នាំ២០២២ របស់ Alibaba ទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍ ក្រុមហ៊ុនលក់រាយរបស់ចិនដ៏ធំមួយនេះ និងមិនបញ្ឈប់មហិច្ឆតារបស់ខ្លួនត្រឹមហ្នឹងនោះទេ។ ពោលគឺកាលពីឆ្នាំមុន Alibaba ធ្លាប់បានប្រាប់វិនិយោគិនផ្សេងៗថា ខ្លួនកំពុងកំណត់គោលដៅរយៈពេលវែងក្នុងការបង្កើនតម្លៃវិនិយោគរបស់ខ្លួនក្នុងទីផ្សារអាស៊ីអាគ្នេយ៍រហូតដល់ ១០០ពាន់លានដុល្លារ ដោយមើលឃើញថា Lazada និងអាចបម្រើអ្នកប្រើប្រាស់ដល់ខ្ទង់ ៣០០លាននាក់នាពេលខាងមុខ។

គួរបញ្ជាក់ដែរថា ក្នុងជំហានវិនិយោគដ៏ច្រើនសន្ឋឹកនេះ Alibaba គ្រោងនឹងនាំយកក្រុមហ៊ុន Lazada ដែលជាកម្មសិទ្ធិភាគច្រើនរបស់ខ្លួនទៅកាន់ទីផ្សារថ្មីផ្សេងៗទៀតនៅជុំវិញពិភពលោក រួមទាំងអឺរ៉ុបផងដែរ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img