36 C
Phnom Penh
Tuesday, April 16, 2024

៥ចំណុចធ្វើឱ្យអាយុយឺនយូរ

យោងតាមឯកសារ Business Insiders លោកវេជ្ជបណ្ឌិត Shigeaki Hinohara ជនជាតិជប៉ុន ដែលរស់បានរហូតដល់អាយុ១០៥ឆ្នាំ បានប្រាប់ឱ្យដឹងអំពីវិធីរស់បានអាយុយឺនយូរ។

១. កុំចាំបាច់ព្រួយបារម្ភពេកអំពីការទទួលទានឱ្យបានត្រឹមត្រូវ ឬការដេកឱ្យបានគ្រប់គ្រាន់ទេ តែត្រូវសប្បាយចិត្ត៖

  • យើងនៅចាំបានថា ពេលដែលយើងនៅក្មេង យើងលេងសប្បាយដល់ភ្លេចដេកភ្លេចស៊ី ដូច្នេះ យើងមិនត្រូវគិតអំពីការដេក និងការស៊ីហួសហេតុពេកទេ!

២. កុំឱ្យធាត់លើសទម្ងន់

  • នៅអាហារពេលព្រឹក ខ្ញុំផឹកកាហ្វេ ទឹកដោះគោ និងទឹកក្រូចច្របាច់លាយប្រេងអូលីវមួយស្លាបព្រាកាហ្វេ។ ប្រេងអូលីវល្អសម្រាប់សរសៃឈាម និងធ្វើឱ្យស្បែកស្រស់ថ្លា
  • នៅអាហារពេលថ្ងៃត្រង់ ខ្ញុំផឹកទឹកដោះគោជាមួយនំពីរបី។ ខ្ញុំមិនឃ្លានទេ ព្រោះខ្ញុំរវល់នឹងការងារ
  • អាហារពេលល្ងាច ខ្ញុំញុំាបន្លែ ត្រី និងបាយបន្តិចបន្តួច ហើយសាច់សុទ្ធមួយខាំម្ដង ហើយពីរដងក្នុងមួយសប្ដាហ៍

៣. សូមស្ដាប់ភ្លេង និងលេងជាមួយសត្វចិញ្ចឹម

៤. សូមឡើងជណ្ដើរជើង ហើយយួរអីវ៉ាន់ជាមួយផង ដើម្បីឱ្យសាច់ដុំធ្វើការ

៥. កុំចូលនិវត្តន៍ តែប្រសិនបើអ្នកត្រូវតែចូល ត្រូវចូលនៅអាយុយ៉ាងតិច៦៥ឆ្នាំ ទោះបីជាអ្នកចូលនិវត្តន៍ ក៏អ្នកត្រូវមានការងារផ្ទាល់ខ្លួនធ្វើដែរ

  • អ្នកត្រូវមានផែនការសម្រាប់ថ្ងៃនេះ ថ្ងៃស្អែក និង៥ឆ្នាំទៅមុខទៀត ព្រោះជីវិតគឺជាការចូលរួមសកម្មភាពនៃសង្គម ដូច្នេះអ្នកត្រូវភ្ញាក់ពីព្រលឹម ដើម្បីធ្វើការសម្រាប់មនុស្សផងទាំងពួង។

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img