34 C
Phnom Penh
Tuesday, March 19, 2024

អ្នកកាសែតអាមេរិក គាំងបេះដូងស្លាប់ ក្នុងកីឡដ្ឋានកាតា អំឡុងការប្រកួត អាហ្សង់ទីន-ហូឡង់

អ្នកយកព័ត៌មានកីឡាបាល់ទាត់អាមេរិកលោក Grant Wahl បានទទួលមរណភាព ដោយសារគាំងបេះដូងនៅឯកីឡដ្ឋាន Lusail ជាកន្លែងដែលគាត់កំពុងផ្សាយផ្ទាល់ការប្រកួត World Cup វគ្គ ១/៤ ផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងហូឡង់កាលពីយប់ថ្ងៃសុក្រទី០៩ខែធ្នូ។

Wahl ដែលជាអ្នកឆ្លើយឆ្លងព័ត៌មានរបស់ CBS Sports មានអាយុ៤៩ឆ្នាំ។

សហព័ន្ធបាល់ទាត់អាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គ្រួសារបាល់ទាត់អាមេរិកទាំងមូល មានការសោកស្ដាយនៅពេលដឹងថា យើងបានបាត់បង់ Grant Wahl”។

Wahl បានអង្គុយក្នុងកន្លែងអ្នកសារពត៌មាន នៅជាន់ខាងលើនៃកីឡដ្ឋាន ពេលដែលគាត់បានដួល ក្នុងការប្រកួតឈានដល់ម៉ោងបន្ថែម។

ក្រុមគ្រូពេទ្យបានមកដល់ ហើយចាប់ផ្តើមធ្វើ CPR សម្រាប់រយៈពេល២០នាទីបន្ទាប់។ ក្រោយ ពី ការ ប្រកួត បាន បញ្ចប់ Wahl ត្រូវ បាន គេ យក ចេញ ពី កន្លែង កើត ហេតុ។

ភរិយារបស់ Wahl គឺលោកស្រីវេជ្ជបណ្ឌិត Celine Gounder ដែលជាអ្នកជំនាញខាងជំងឺរាតត្បាតក្នុងក្រុមការងារកូវីដរបស់រដ្ឋបាលលោក Joe Biden បានបញ្ជាក់ពីការស្លាប់របស់ស្វាមី ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Twitter។

គួរបញ្ជាក់ថា Wahl បានធ្វើឲ្យគេគ្រប់គ្នាចាប់អារម្មណ៍ពេល World Cup ចាប់ផ្តើមដំបូង នៅពេលគាត់ត្រូវបានឃាត់ខ្លួនដោយបុគ្គលិកសន្តិសុខនៅឯកីឡដ្ឋាន Ahmad bin Ali របស់ប្រទេសកាតា ដោយសារពាក់អាវឥន្ទធនូទៅកាន់ការប្រកួត World Cup រវាងសហរដ្ឋអាមេរិកទល់នឹងក្រុម វែលស៍។ គាត់ និយាយ ថា គាត់ ពាក់ អាវ នេះ ជា ការ បង្ហាញ ពី សាមគ្គីភាព ជាមួយ សហគមន៍ LGBTQ+ ខណៈការស្រឡាញ់ភេទដូចគ្នាគឺជារឿងខុសច្បាប់នៅក្នុងប្រទេសកាតា៕

ប្រភព: The Guardian ប្រែសំរួលដោយ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img