35 C
Phnom Penh
Thursday, April 25, 2024

អ៊ុយក្រែន ចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ ជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់

(នីយ៉ុន)៖ អ៊ុយក្រែន បានចូលរួមជាមួយអេស្ប៉ាញ និងព័រទុយហ្គាល់ នៅក្នុងការដេញថ្លៃរបស់ពួកគេ ដើម្បីធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup នៅឆ្នាំ២០៣០។ នេះបើតាមការអះអាងពីសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) និងសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF) នៅថ្ងៃពុធនេះនៅក្នុងអ្វីដែលពួកគេបានសាទរថាជាទង្វើនៃសាមគ្គីភាពអឺរ៉ុប។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

ពួកគេបានលើកឡើងថា ការសម្រេច ដែលបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅឯទីស្នាក់ការកណ្តាល UEFA ស្ថិតក្នុងប្រទេសស្វីសនេះ មានការគាំទ្រ យ៉ាងពេញ ទំហឹងពីស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប ព្រមទាំងមានការគាំទ្រពីរដ្ឋាភិបាលអេស្ប៉ាញ ព័រទុយហ្គាល់ និងអ៊ុយក្រែនផងដែរ។

ការដេញថ្លៃរបស់អេស្ប៉ាញ ព័រទុយហ្គាល់ និងអ៊ុយក្រែន សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០៣០ នេះនឹងប្រកួតប្រជែងជាមួយបេក្ខភាពដទៃទៀត ដូចជាការសហការដេញថ្លៃរវាងអេហ្ស៊ីប ក្រិក និងអារ៉ាប៊ីសាអូឌីត និងសំណើដេញថ្លៃរួមគ្នារបស់ប្រទេសមកពីតំបន់អាមេរិកខាងត្បូង គឺអ៊ុយរូហ្គាយ, អាហ្សង់ទីន, ប៉ារ៉ាហ្គាយ និងឈីលី។

“យើងជឿជាក់ថា ឆ្នាំ២០៣០ យើងនឹងមានសន្តិភាពនៅតំបន់អឺរ៉ុប ហើយថាអ៊ុយក្រែន នឹងអាចធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ នៅក្នុងមធ្យោបាយដ៏ល្អបំផុត”។ នេះបើតាមសម្តីប្រធាន FPF លោក Fernando Soares Gomes da Silva។

សូមជម្រាបថា ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខ នៅប្រទេសកាតា ស្របពេលដែលព្រឹត្តិការណ៍ឆ្នាំ២០២៦ នឹងធ្វើឡើងនៅ សហរដ្ឋ អាមេរិក កាណាដា និងម៉ិកស៊ិក៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img