28 C
Phnom Penh
Friday, April 19, 2024

អ៊ុយក្រែនព្រមានអ៊ីរ៉ង់ អំពី “ផលវិបាកដ៏ធ្ងន់ធ្ងរ” នៃការផ្គត់ផ្គង់អាវុធ និងយន្តហោះដ្រូនដល់រុស្ស៊ី

កៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា បានព្រមានអ៊ីរ៉ង់អំពី “ផលវិបាកដ៏ធ្ងន់ធ្ងរ” នៃការផ្គត់ផ្គង់សព្វាអាវុធដល់ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន។

លោក គូលេបា បាននិយាយយ៉ាងដូច្នេះថា សញ្ញារបស់យើងចំពោះពួកគេ (ភាគីអ៊ីរ៉ង់) គឺច្បាស់ណាស់៖ ទីមួយ អ្នកគួរតែឈប់ ឬអ្នកចង់ប្រឈមមុខនឹងផលវិបាកដ៏ធ្ងន់ធ្ងរបំផុត។

ទីពីរ មិនថាអ្នកទទួលបានផលប្រយោជន៍អ្វីពីកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ក្នុងការផ្គត់ផ្គង់យន្តហោះដ្រូន ឬអាវុធផ្សេងទៀតនោះទេ ផលវិបាកដ៏ធ្ងន់ធ្ងរជាអវិជ្ជមានសម្រាប់អ្នក នឹងមានលើសពីអត្ថប្រយោជន៍ណាមួយដែលអ៊ីរ៉ង់ទទួលបានពីរុស្ស៊ី។

ប្រមុខការទូតអ៊ុយក្រែនរូបនេះបន្ថែមថា អ៊ុយក្រែនកំពុងតាមដានយ៉ាងដិតដល់នូវ “រាល់ជំហាន” របស់អ៊ីរ៉ង់ នៅក្នុងបញ្ហានៃកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាជាមួយរុស្ស៊ី។ សូមរម្លឹកថា កាលពីខែតុលា ក្រសួងការបរទេសអ៊ុយក្រែនបានចោទអ៊ីរ៉ង់ថា បានបញ្ជូនយន្តហោះចម្បាំងទៅរុស្ស៊ី ដើម្បីប្រើក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែន។

ចំណែកកាលពីខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយថា អ៊ីរ៉ង់បានផ្តល់យន្តហោះដ្រូនក្នុងចំនួនមានកំណត់ដល់ប្រទេសរុស្ស៊ីជាច្រើនខែ មុនពេលចាប់ផ្តើមជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img