38 C
Phnom Penh
Friday, April 19, 2024

អត្តពលិកកម្ពុជាដណ្តើមបានមេដាយចំនួន៧ ពីការប្រកួតជើងឯកកីឡាចំបាប់ឆ្នេរសមុទ្រ (Beach Wrestling Championships) នៅប្រទេសថៃ

ការប្រកួតនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់១៨ ខែមិថុនា នៅខេត្ត Uttaradit ដោយមានការចូលរួមពីកីឡាករចំបាប់មកពីប្រទេសកម្ពុជា ថៃ និងសិង្ហបុរី។

អ្នកទទួលបានមេដាយកម្ពុជាមកពីក្រុមអាយុក្រោម ១៥ ឆ្នាំ និងអាយុ ២០ ឆ្នាំ ហើយក្រុម U-15 ទទួលបានមេដាយមាស ១ និងសំរឹទ្ធ ១ ខណៈក្រុម U-20 ទទួលបានមេដាយមាស ២ និងប្រាក់ ៣ ។ បើតាមលោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា (WFC) ការប្រកួតនេះគឺជាឱកាសដ៏ល្អសម្រាប់អត្តពលិកកម្ពុជា ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ និងអភិវឌ្ឍសមត្ថភាពសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក​ក៏​បានវាយតម្លៃខ្ពស់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ចំបាប់​កម្ពុជា​ដើម្បី​ជោគជ័យ​ក្នុង​ការ​ប្រកួតនេះ។

អត្ថបទ និងរូបភាពដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img