36 C
Phnom Penh
Saturday, April 20, 2024

អគ្គិភ័យឆាបឆេះផ្ទះអស់បីខ្នងទាំងព្រឹកខណៈពេលម្ចាស់ចេញទៅចំការ

ខេត្តកំពង់ចាម៖ អគ្គិភ័យមួយករណីបានកើតឡើងឆាបឆេះ ផ្ទះប្រជាពលរដ្ឋអស់បីខ្នង នៅក្នុងភូមិថ្មី (ក) ឃុំរកាគយ ស្រុកកងមាស ដែលសមត្ថកិច្ចដាក់ការសង្ស័យឆ្លងចរន្តអគិ្គសនី ខណៈម្ចាស់ផ្ទះទៅចំការបាត់។

មន្ត្រីនគរបាលស្រុកកងមាសបានឲ្យដឹងថា ករណីអគ្គីភ័យឆាបឆេះផ្ទះអស់បីខ្នងនេះ ​បាន​បង្កឡើង​នៅ​វេលា​ម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៣ ដែលមានម្ចាស់ផ្ទះឈ្មោះ ជា ឈាង ភេទប្រុស អាយុ៨៣ឆ្នាំ​ ដែលឆាបឆេះមុនគេដោយ​អគ្គិភ័យ​បាន​ឆាបឆេះអស់រួច​បន្ដរាលដាល​ដល់ផ្ទះពីរខ្នងទៀត ​ប៉ុន្តែ សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ពន្លត់ទាន់ពេលវេលា។

សមត្ថកិច្ច បញ្ជាក់ទៀតថា​ ក្នុងហេតុការណ៍នេះ​កង​កម្លាំង​សមត្ថកិច្ច​ប្រើប្រាស់​ឡានទឹក៥គ្រឿង និង​ទឹកអស់៨ឡាន ​ទើប​អាច​គ្រប់គ្រង​​បាន។

តាមប្រភព​ពីអ្នកជិតខាងបញ្ជាក់​ទៀតថា ​អគ្គិភ័យ​ឆាប​ឆេះនេះ​ ម្ចាស់ផ្ទះ​បាន​ទៅចំការបាត់ ​ស្រាប់តែដល់​ម៉ោង​៨នឹង​៣០នាទី ថ្ងៃទី២១ ខែមីនានេះ ​មាន​ការ​ឆ្លងចរន្តអគ្គិសនី ​បង្ក​ឲ្យចេញជា​អណ្តាត​ភ្លើង​ឆាបឆេះ​នៅលើផ្ទះ ​ទើប​អ្នក​ជិត​ផ្អើល​ឆោឡោ​ហៅ​អ្នកជិតខាង​ជួយ​ពន្លត់​ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ស្រុកកងមាសភ្លាមៗ​ ដើម្បីជួយ​អន្តរាគមន៍។

សូមបញ្ជាក់ថា ​ក្នុង​ហេតុការណ៍​នេះ ​អគ្គិភ័យ​ឆាបឆេះផ្ទះ​អស់បីខ្នងនេះ ​ក្នុងនោះ​មាន​មួយ​ខ្នង​ត្រូវ​ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់ ​ប៉ុន្តែពុំបង្កឲ្យមនុស្សរងរបួស ឬគ្រោះ ថ្នាក់អ្វីឡើយ។ រីឯទំហំការខូចខាតមិនទាន់បានដឹងនៅឡើយទេ៕

ដោយ៖ Puthinews

Puthinews Android app: Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img