30 C
Phnom Penh
Friday, March 29, 2024

“សំណាញ់សុវត្ថិភាពចំនួន៧” ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន៖

វិបត្តិនៃជំងឺរាតត្បាតសកល វិបត្តិនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិសុទ្ធតែអាចបង្កជាផលអាក្រក់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់មនុស្សផងទាំងពួង។ ហើយវិបត្តិទាំងនេះនឹងបន្តតាមលងបន្លាចមនុស្សជាតិទៅថ្ងៃអនាគតផងដែរ។ ខាងក្រោមនេះគឺជាសំណាញ់សុវត្ថិភាពចំនួន៧ ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួននាពេលអនាគត៖

១) សន្សំប្រាក់បំរុងសម្រាប់គ្រាអាសន្នឱ្យបានយ៉ាងតិចស្មើនឹង៦ដងនៃចំណាយសម្រាប់ការរស់នៅប្រចាំខែ (having reserve fund)។

២) វិនិយោគដើម្បីបង្កើតចំណូលបន្ថែមលើចំណូលពីរបរ ឬប្រាក់ខែដែលអ្នកមាន (building additional revenue streams)។

៣) សន្សំទ្រព្យអោយបានច្រើន ហើយគួរបែងចែកទ្រព្យជា៣ប្រភេទស្មើៗគ្នា (ទ្រព្យរយៈពេលខ្លី ទ្រព្យរយៈពេលមធ្យម និងទ្រព្យរយៈពេលវែង)។

ទ្រព្យរយៈពេលខ្លីសំដៅលើទ្រព្យដែលអាចបង្វិលជាសាច់ប្រាក់បានក្នុងរយៈពេលក្រោម១ឆ្នាំ។ ទ្រព្យរយៈពេលមធ្យម គឺជាទ្រព្យដែលអាចបង្វិលជាសាច់ប្រាក់បានក្នុងចន្លោះពី១ឆ្នាំទៅ៣ឆ្នាំ។

៤) មិនគួរមានកម្ចីច្រើនហួសប្រមាណ ចំនួនកម្ចីសរុបគួរតិចជាង១/៣នៃទ្រព្យសកម្មសរុប (avoiding over leverage)។ ហើយគួរចៀសវាងកម្ចីក្រៅផ្លូវការ ឬលេងតុងទីនដែលមានហានិភ័យ និងការប្រាក់ខ្ពស់។

ឧទាហរណ៍អ្នកមានទ្រព្យសកម្មសរុប១លានដុល្លាអាមេរិក ចំនួនកម្ចីសរុបមិនគួរលើសពី៣៣ម៉ឺនដុល្លាអាមេរិកនោះទេ។

៥) គួរកសាងមូលធនសង្គមឱ្យបានរឹងមាំ (building a strong social capital)។

សំដៅលើការកសាងទំនាក់ទំនងល្អជាមួយបងប្អូន សាច់ញាតិ និងមិត្តភក្តិដែលជាទីពឹងនៅពេលអ្នកមានគ្រាអាសន្នអន់ក្រ។ល។

៦) កសាងសមត្ថភាព និងសុខភាពរបស់ខ្លួនឱ្យបានរឹងមាំ។

ការមានសមត្ថភាពខ្លាំង មានជំនាញច្បាស់លាស់លើសពីមួយក៏ជាកត្តាដែលអាចជួយឱ្យអ្នកមានភាពធនក្នុងការប្រឈមនឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ។ ឧទាហរណ៍ ក្រៅពីជំនាញជាមគ្គុទេសទេសចរណ៍ អ្នកមានជំនាញជាគ្រូបង្រៀនភាសាអង់គ្លេស។ បើជួបវិបត្តិអត់ការងារធ្វើព្រោះតែវិស័យទេសចរណ៍ដួលរលំ អ្នកអាចធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសបាន។

៧) ទិញធានារ៉ាប់រងសុខភាព ពិការភាព និងអាយុជីវិត។

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img