30 C
Phnom Penh
Friday, March 29, 2024

សោក​ស្តាយ ដល់​ថ្ងៃ​ប្រកួត អត់​មាន ខាន់ ចេសា ប៉ះ Amanda នៅ ONE

កីឡាការិនី​ជឺជីតស៊ូ​​​កម្ពុជា-អាមេរិក​ ខាន់ ចេសា ​ដែល​គ្រោង​​​​ប្រកួត​ជា​មួយ​កីឡាការិនី​​​អាមេរិក​​ Amanda Alequin នៅ​ស្ថាប័ន​ ONE Championship នា​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០២២​ត្រូវ​បាន​​ផ្អាក​វិញ​ហើយ។

​លោក Bear Frazer នាយក​ជាន់​ខ្ពស់​ផ្នែក​ការ​ផ្សាយ​របស់ ONE Championship បាន​បញ្ជាក់​ថា ការ​ប្រកួត​រវាង​កីឡាការិនី​កម្ពុជា ខាន់ ចេសា និង​កីឡាការិនី​អាមេរិក Amanda Alequin ដែល​ត្រូវ​ប្រកួត​នា​ថ្ងៃ​ទី​២២ ខែ​កក្កដា​នេះ ត្រូវ​បាន​លើក​ពេល​។ លោក​មិន​បាន​បញ្ជាក់​ទេថា​ពេល​ណា​ដែល​គូ​នេះ​​នឹង​ត្រូវ​បាន​ប្រកាស​កាល​បរិច្ឆេទ​ថ្មី ឬ​ក៏​ដោះ​ដូ​គូ​ប្រកួត​។

តាម​ការ​គ្រោង​ទុក ការ​ប្រកួត​របស់​កីឡាការិនី​ទាំង​ពីរ​គឺ​ជំនាញ​ឃ្លេ​​​ (Grappling) សុទ្ធ។ មិន​ថា ជំនាញ​ចំបាប់ ជឺជីតស៊ូ ​ឬ​ជំនាញ​អ្វី​ទេ​ឲ្យ​តែ​ប្រភេទចាប់ ​អោប រឹត កាច់ ឃ្លេ​នៅ​លើ​កម្រាលទី​លាន​​គឺ​អាច​ប្រើ​បាន​ទាំង​អស់ ប៉ុន្តែ​​​មិន​មែន​​​ឈរ​វ៉ៃ​ដូច​ជា ទាត់ ធាក់ ឬ​កណ្តាប់​ដៃ​​ឡើយ។

Amanda Alequin កើត​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​១៩៩៤ នៅ​ Brookly ទី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ ​ក្នុង​អាជីព​ជឺជីតស៊ូ​កីឡាការិនី​អាមេរិក​រូប​នេះ​​បាន​ក្លាយ​ជា​កីឡាការិនី​ដ៏​លេច​ធ្លោ​ម្នាក់​នៅ​សហរដ្ឋ​អាមេរិក និង​បាន​ឈ្នះ​ពាន​រង្វាន់ ក៏​ដូច​ជា​មេដាយ​ជា​ច្រើន​ទាំង​ថ្នាក់​តំបន់​ និង​ពិភព​លោក។ ខាង​ក្រោម​ជា​ស្នាដៃ​ខ្លះ​ៗ​របស់​កីឡាការិនី​អាមេរិក​កាត់​អេក្វាឌ័រ​រូប​នេះ។

កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា​ ខាន់ ចេសា​ បាន​ឈ្នះ​មេ​ដាយ​មាស ក្នុង​ការ​ប្រ​កួត​កី​ឡា​ជឺ​ជិត​ស៊ូ​ជើង​ឯក​ថ្នាក់​ជាតិ​នៅស​ហ​រដ្ឋ​អា​មេ​រិក កាល​ពី​ដើម​ឆ្នាំ​២០២២ IBJJF Pan Championships។ កាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ កីឡាការិនី​កម្ពុជារូប​នេះ​​​បាន​ដណ្ដើមមេដាយ​មាសកម្រិត​ទ្វីបអាស៊ី និង​ស៊ីហ្គេម ជូនប្រទេសកម្ពុជា​៕


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img