30 C
Phnom Penh
Saturday, April 20, 2024

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនធ្លាក់ចុះ ១ភាគរយនៅត្រីមាសទី១ ឆ្នាំនេះ

(តូក្យូ)៖ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលពីរត្រីមាសក្នុងអំឡុងខែមករាដល់ខែមីនា ខណៈដែលការទប់ស្កាត់ជំងឺកូវីដ-១៩ បានវាយប្រហារលើវិស័យសេវាកម្ម ហើយការកើនឡើងតម្លៃទំនិញបានបង្កើតសម្ពាធថ្មី ដែលបង្កើនការព្រួយបារម្ភអំពីការធ្លាក់ចុះជាបន្តទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការធ្លាក់ចុះសេដ្ឋកិច្ចនេះបង្ហាញពីបញ្ហាប្រឈមមួយសម្រាប់ផែនការរបស់នាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ក្នុងការសម្រេចបានកំណើនសេដ្ឋកិច្ច និងការបែងចែកផលចំណេញសេដ្ឋកិច្ចក្នុងចំណោមប្រជាជនដែលស្ថិតក្រោមរបៀបវារៈ «មូលធននិយមថ្មី» របស់លោក។ កត្តានេះបង្កឱ្យមានការភ័យខ្លាចនៃការជាប់គាំងផ្នែកសេដ្ឋកិច្ច និងការកើនឡើងអតិផរណា។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់តួលេខផលិតផលក្នុងស្រុកសរុប (GDP) ដែលចេញផ្សាយដោយការិយាល័យគណៈរដ្ឋមន្ត្រីថា សេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទី៣ ក្នុងពិភពលោកមួយនេះបានធ្លាក់ចុះ ១% នៃអត្រាប្រចាំឆ្នាំនៅត្រីមាសចន្លោះពីខែមករាដល់ខែមីនា ធៀបនឹងត្រីមាសមុន ពោលគឺធ្លាក់ចុះតិចជាងការព្យាកររបស់សេដ្ឋវិទូដែលថាធ្លាក់ចុះ ១,៨%។ បើគិតជាអត្រាប្រចាំត្រីមាសវិញ សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ០,២% ធៀបនឹងការព្យាកររបស់ទីផ្សារដែលថាធ្លាក់ចុះ ០,៤%។

ការធ្លាក់ចុះសេដ្ឋកិច្ចនេះអាចដាក់សម្ពាធដល់លោក Kishida ឱ្យបញ្ចេញវិធានការជំរុញសេដ្ឋកិច្ចកាន់តែខ្លាំង បន្ទាប់ពីការចំណាយថវិកាបន្ថែមចំនួន ២,៧ទ្រីលានយ៉េន (២០,៨៦ប៊ីលានដុល្លារ)។

លោក Hiroshi Shiraishi សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន BNP Paribas Securities បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «សេដ្ឋកិច្ចនឹងត្រឡប់ទៅរកកំណើនវិញនៅក្នុងត្រីមាសខាងមុខនេះ ប៉ុន្តែវានឹងមិនមានការងើបឡើងវិញខ្លាំងនោះទេ»។

លោកបន្ថែមថា៖ «ការបិទខ្ទប់ក្នុងប្រទេសចិន និងការដំឡើងអត្រាប្រាក់នៅសហរដ្ឋអាមេរិក ក៏ដូចជាវិបត្តិអ៊ុយក្រែន អាចដាក់បន្ទុកលើតម្រូវការខាងក្រៅ។ ការធ្លាក់ចុះនៃប្រាក់ចំណូលគ្រួសារ និងប្រាក់ចំណូលក្រុមហ៊ុនអាជីវកម្ម ដែលអាចនឹងមានស្ថានភាពកាន់តែអាក្រក់ឡើង អាចរារាំងដល់ការងើបឡើងវិញនៃតម្រូវការក្នុងស្រុក»៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img