31 C
Phnom Penh
Friday, March 29, 2024

សហភាពអឺរ៉ុប អំពាវនាវឱ្យមានបទឈប់បាញ់ នៅអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិ

ព្រុចសែល ៖ ប្រធានគោលនយោបាយការបរទេសអឺរ៉ុបលោក ចូសេព បូរ៉ែល នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានបញ្ជាក់ថា សហភាពអឺរ៉ុបកំពុងអំពាវនាវលើបទឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិរាប់លានតោន។

សង្គ្រាមអ៊ុយក្រែនកំពុងបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ភាពអត់ឃ្លាននៅក្នុងពិភពលោក។ តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុបលោក ចូសេព បូរ៉ែល បានប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីកិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចការបរទេសជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប។ ជាមួយគ្នានេះ លោកបានច្រានចោលការស្តីបន្ទោសរបស់រុស្ស៊ី ចំពោះស្ថានការណ៍ដែលកើតឡើងដោយសារការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបថា ជាព័ត៌មានមិនពិត។

លោក ចូសេព បូរ៉ែល បានកត់សម្គាល់ថា ក្នុងកំលុងកិច្ចប្រជុំនៅប្រទេសលុចសំបួ ក្រុមរដ្ឋមន្ត្រីបានពិនិត្យមើលឡើងវិញនូវជំនួយយោធារបស់សហភាពអឺរ៉ុបដែលអ៊ុយក្រែនកំពុងទទួលបាន និងជំនួយពីរដ្ឋសមាជិកនីមួយៗ។ លោកថា ប្រទេសជាសមាជិកទាំងអស់បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយយើងនឹងគាំទ្រអ៊ុយក្រែនឱ្យបានយូរតាមដែលចាំបាច់។ បន្ថែមលើនេះ យើងក៏កំពុងស្នើសុំឱ្យមានបទឈប់បាញ់ ដែលអាចអនុញ្ញាតឱ្យមានការនាំចេញស្បៀងអាហារផងដែរ ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img