28 C
Phnom Penh
Friday, March 29, 2024

សមត្ថកិច្ចចម្រុះចុះបង្ក្រាបអ្នកប្រព្រឹត្តបទល្មើសនេសាទដោយប្រើឧបករណ៍មងបង្ក្រាបនៅដែនអភិរក្ស

ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចចម្រុះ នៅរសៀលថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៣ បានចុះបង្ក្រាបបទល្មើស នេសាទប្រើឧបករណ៍មងបង្ក្រាបខុសច្បាប់ នៅក្នុងតំបន់អភិរក្ស ព្រែកអន្លង់ទន្លា ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីស្រុកបរិបូណ៌។

មន្ត្រីរដ្ឋបាលជលផល ដែលបានសហការជាមួយសមត្ថកិច្ចចំរុះចុះបង្ក្រាបទល្មើសខាងលើបានដណ្ដឹងថា ដោយទទួលព័ត៌មានថាមានកាណូត ២គ្រឿងកំពុងប្រើប្រាស់ឧបករណ៍ មងបង្ក្រាបខុសច្បាប់ លួចនេសាទនៅតំបន់អភិរក្ស ព្រែកអន្លង់ទន្លា ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីស្រុកបរិបូណ៌ បានសហការជាមួយ សមត្ថកិច្ច ចម្រុះមានកម្លាំងចំនួនសរុប ១៥ នាក់ កាណូតបាឡាស្មាច់ចំនួន២គ្រឿង ។ពេលទៅ ដល់ បានប្រទះឃើញអ្នកប្រព្រឹត្តបទល្មើសចំនួន៤នាក់ ដែលកំពុងធ្វើសកម្មភាពនេសាទ ប្រើឧបករណ៍ មងបង្ក្រាប ខុសច្បាប់ នៅក្នុងដែនអភិរក្ស ។

ប្រភពដដែលបានបន្តថាៈ ពេលឃើញសកម្មភាពបទល្មើសជាក់ស្តែងបែបនេះ សមត្ថកិច្ចក៍បានរាយការណ៌ និងសុំយោបល់ថ្នាក់លើ ហើយក៍បានទទួលការណែនាំ ដោយឱ្យធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ធ្វើសកម្មភាពជាបន្តទៀត ។ចំពោះ ជនសង្ស័យ ជាអ្នកប្រព្រឹត្តបទល្មើស ទី១ឈ្មោះ ម៉ៅ សុផលអាយុ ៤០ ឆ្នាំ ភេទប្រុស និង ប្រ ពន្ធ , ទី២ឈ្មោះ វៀងយាំងយុង អាយុ៥៣ឆ្នាំ និង ប្តី ពួកគា ត់ទាំង៤នាក់រស់នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ។ សមត្ថកិច្ចបានដកហូតយ កឧបករណ៍មងបង្ក្រាបខុសច្បាប់ទាំង២វង់ ដើម្បីកំទេចចោល។

ប្រជាពលរដ្ឋក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ មានការកោតសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា ចំពោះអាចារ្យគណៈកម្មការពិសេសព្រះគ្រូចៅអធិការវត្តកំពតចាស់ ដែលបានខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណវត្តកំពតចាស់ ដែលបន្សល់ទុកពីព្រះចៅអធិការវត្តមុនៗ
ឱ្យមានសោភ័ណភាពស្រស់ស្អាតដើម្បីឆ្ពោះទៅរកភាពស្មើរមុខស្មើរមាត់នៃទីវត្តអារាមនានាក្នុងខេត្តកំពត

ប្រជាពលរដ្ឋចំនួន១៣គ្រួសារ ដែលមានលំនៅដ្ឋានសព្វថ្ងៃនៅជ្រុងខាងកើត និងខាងត្បូងជាប់ដីវត្ត ហើយពួកគាត់បានធ្វើដំណើរឆ្លងកាត់ក្នុងបរិវេណវត្តតាំងពីក្រោយឆ្នាំ១៩៧៩ រហូតមកដល់សព្វថ្ងៃ
លុះនៅអំឡុងខែគុម្ភៈឆ្នាំ២០២៣នេះ ឃើញជាងសំណង់កំពុងសាងសង់របងថ្មក្នុងបំណងបិទផ្លូវមិនឱ្យពួកគាត់ឆ្លងកាត់ចេញចូលដូចមុន ទើបពួកគាត់កើតទុក្ខមិនសុខចិត្ត និងស្នើសុំឱ្យអាជ្ញាធរជួយដោះស្រាយអន្តរាគមន៍ជាមួយអាចារ្យគណៈកម្មការ ព្រមទាំងព្រះចៅអធិការវត្ត អំពីការសាងសង់របងបិទផ្លូវដែលពួកគាត់ឆ្លងកាត់ចេញចូលដូចសព្វដងនោះផងទើបនៅថ្ងៃទី១១ ខែមីនា២០២៣ លោកគង់ សុផុន ចៅសង្កាត់អណ្ដូងខ្មែរ បានចុះទៅសម្របសម្រួលដល់ទីតាំងវិវាទផ្លូវធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាមួយអាចារ្យគណៈកម្មការ ព្រមទាំងព្រះសង្ឃដែលគង់ក្នុងវត្តកំពត

នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ លោកម៉ែន វណ្ណារ៉ាអភិបាលរងក្រុងកំពត និងជា
ប្រធានក្រុមការងារដឹកនាំមន្ត្រីក្រោមឱវាទចុះទៅសម្របសម្រួលបញ្ចប់វិវាទ រវាងប្រជាពលរដ្ឋ និងព្រះចៅអធិការ អាចារ្យគណៈកម្មការវត្ត ដោយភាគីព្រះចៅអធិការអាចារ្យគណះកម្មាធិការវត្ត បានយល់ព្រមទុកផ្លូវ ឱ្យប្រជាពលរដ្ឋ១៣គ្រួសារធ្វើដំណើរ ឆ្លងកាត់ធម្មតា រីឯប្រជាពលរដ្ឋទាំង១៣គ្រួសារ បានព្រមព្រៀងគ្នាទទួលយក ផ្លូវដែលព្រះចៅអធិការវត្តកំពតទុកឱ្យប្រើប្រាស់ទៅថ្ងៃអនាគត និងបានផ្ដិតមេដៃនៅចំពោះមុខអាជ្ញាធរទាំងអស់គ្នា៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img