36 C
Phnom Penh
Tuesday, March 19, 2024

សង្ស័យរ៉ឺម៉ក រថយន្តដឹកស្ករស និងធ្យូង ចេះបំបាំងកាយឆ្លងដែន តាមព្រំដែនកម្ពុជា វៀតណាម ច្រកក្រសាំងជ្រុំ ទើបអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មើលមិនឃើញ

ខេត្ដស្វាយរៀង ៖ មានសេចក្តីរាយការណ៍មកថា មានស្ករស និងធ្យូងបាននឹងកំពុងសម្រុកដឹកចេញ ទៅតាមច្រកទ្វារ ព្រំដែនពីកម្ពុជាទៅ វៀតណាម តាមច្រកក្រសាំងជ្រុំ ឆ្លងតាមច្រករបៀង យ៉ាងគគ្រឹកគគ្រេង ស្ថិតនៅក្នុងឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

កាលពីពេលថ្មីៗនេះ មានស្ករស និងធ្យូងដឹកតាមរ៉ឺម៉ក ឬត្រាក់ទ័រ បានដឹកតាមរថយន្តសម្រុកចេញតាមច្រកព្រំដែនក្រសាំងជ្រុំ បំបាំងកាយ ឆ្លងអូរ តាមច្រករបៀង នៅក្នុងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្ដស្វាយរៀង អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ហាក់ប្រងើយកន្ដើយមិនអើពើ និងគ្មានវិធានការ ក្នុងការទប់ស្កាត់នោះឡើយ ពោលគឺដឹកចេញដោយសេរីតែម្ដង។

ដោយមើលឃើញការដឹកជញ្ជូនស្ករស និងធ្យូងយ៉ាងគគ្រឹកគគ្រេងបែបនេះ មហាជនមានការសង្ស័យថា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ទំនងជាត្រូវផ្លែត្រូវដង ឬក៏លួចខ្សឹបគ្នាអស់ហើយទេដឹងបានជារក្សាភាពស្ងៀមស្ងាត់មិនមានចំណាត់ការទប់ស្កាត់ ទើបបណ្ដោយឱ្យរថយន្ដធំៗដឹកធ្យូងឆ្លងដែនតាមច្រករបៀងបានយ៉ាង រលូនបែបនេះ។

ប្រភពច្បាស់ការ បានលើកឡើងថា នៅជិតច្រកក្រសាំងជ្រុំនេះមានផ្ទះមួយខ្នងគ្មានស្លាក យីហោ មានមនុស្សនៅប្រចាំការរហូត តែអ្វីដែលពួកគាត់ឆ្ងល់នោះពោលគឺគ្រប់រថយន្តទាំងត្រូវឈប់បង់លុយពេលដែលធ្វើដំណើរឆ្លងកាត់ផ្ទះនោះ តែមិនដឹងបង់ថ្លៃអ្វីនោះទេគឺគ្រប់រថយន្តទាំងអស់ដែលចេញមកពីច្រកព្រំដែនក្រសាំងជ្រុំនេះ ជាច្រើនគ្រឿងត្រូវតែឈប់។

ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពសារព័ត៌មាន យើងបានទំនាក់ទំនងទៅលោកមេប៉ុស្តិ៍នគរបាលការពារព្រំដែនគ្រួសតាមទូរស័ព្ទ លោកបានឆ្លើយប្រាប់ថា “ការដោះដូរទំនិញមិនខុសច្បាប់ទេ បើចង់បានព័ត៌មានច្បាស់អញ្ជើញមកជួបលោកមក”។

អង្គភាពសារព័ត៌មានយើង រង់ចាំការ បកស្រាយបំភ្លឺ ឬពន្យល់ពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យមហាជនអស់មន្ទិលសង្ស័យ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img