33 C
Phnom Penh
Friday, April 19, 2024

វិស្វករហុងកុង ទម្លាក់កំហុសលើមនុស្សប៉ុន្មាននាក់នេះ ក្នុងឧបទ្ទវហេតុធ្លាក់ LED

អ្នកជំនាញផ្នែកវិស្វកម្មនិយាយថា ការធ្វេសប្រហែសរបស់មនុស្សបានរួមចំណែកដល់គ្រោះថ្នាក់ នៅឯការប្រគុំតន្ត្រីរបស់ក្រុមចម្រៀងប្រុស Mirror ខណៈដែលក្រុមមន្ត្រីមូលដ្ឋាន និងអ្នករៀបចំកម្មវិធី ជាអ្នកសាងកំហុសខ្លាំងជាងគេ ដែលមិនអាចធានាសុវត្ថិភាពជូនអ្នកចូលរួម។

អ្នកជំនាញ២រូប បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែត SCMP ថា ក្នុងឧបទ្ទវហេតុធ្លាក់ LED គឺជាកំហុសឆ្គងរបស់អ្នករៀបចំកម្មវិធី មន្ត្រីមូលដ្ឋាន និងអ្នកបច្ចេកទេសដែលដំឡើងអេក្រង់ដោយពុំបានពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ។

លោក Louis Szeto Ka Sing អតីតប្រធានវិទ្យាស្ថានវិស្វករហុងកុង ផ្នែកមេកានិច មានប្រសាសន៍ថា ប្រសិនមានការប្រុងប្រយ័ត្នលើខ្សែចង វាក៏អាចទប់ទម្ងន់អេក្រង់ LED បានខ្លះ បើទោះជាដាច់ក៏ដោយ។ លោកថា ខ្សែដែកដែលភ្ជាប់ទៅនឹងម៉ូនីទ័រ ដោយអាចទទួលបន្ទុកទម្ងន់អេក្រង់ LED ប្រមាណ ២៥ភាគរយ ​មិនបានចងត្រឹមត្រូវទេ ដូច្នេះហើយទើបបានជាវាធ្លាក់មួយទំហឹងមក រហូតធ្វើឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ។

វិស្វកររូបនេះបន្តថា អាជ្ញាធរ និងងអ្នករៀបចំកម្មវិធី ពុំយកចិត្តទុកដាក់គ្រប់គ្រាន់ ហើយពុំមានការដំឡើងដោយសុវត្ថិភាពឡើយ ទើបបាន LED ធ្លាក់ចុះមកយ៉ាងខ្លាំងបែបនេះ។

ដោយឡែក លោក Lo Kok Keung វិស្វករចូលនិវត្តន៍មកពីសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង បានចោទប្រកាន់ថា ការដំឡើងអេក្រង់យក្សនេះ ត្រូវបានធ្វើឡើងដោយមិនមានការត្រួតពិនិត្យហ្មត់ចត់ឡើយ ហើយនេះសុទ្ធតែជាកំហុសរបស់ក្រុមហ៊ុនហ៊ុនដំឡើងទាំងអស់។

ទោះយ៉ាងណា បច្ចុប្បន្នឧបទ្ទវហេតុនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ចំណែកអ្នករៀបចំការប្រគុំតន្ត្រី ក៏បានធានាសងថ្លៃខូចខាតនានាផងដែរ៕
ដោយ៖ ពុទ្ធិញ៉ូស៍

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img