37 C
Phnom Penh
Friday, April 19, 2024

លោក ហួរ ណារិន ចៅសង្កាត់រង សង្កាត់រមនា ស្រវឹងស្រាទាញកែវគប់បុរសចំណាស់រងរបួសធ្ងន់

ខេត្តមណ្ឌលគិរី៖ មន្ត្រីរាជការក្នុងតួនាទីជាចៅរងសង្កាត់រមនា ប្រើអំពើហិង្សាដោយទាញកែវស្រា គប់ទៅលើបុរសចំណាស់ម្នាក់ដែលជាជនជាតិព្នងរួមតុផឹកស៊ី បណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់។ យ៉ាងណា ក៏ដោយចៅសង្កាត់រង មិនមានទោសដល់ថ្នាក់ជាប់គុក ច្រវ៉ាក់នោះទេ ក៏ព្រោះតែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសស្ថាប័នជំនាញមិនយកច្បាប់មកអនុវត្ត។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង៨ និង៣០ នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ មានកម្មវិធីផឹកស៊ីមួយបានរៀបចំឡើង នៅចំណុចផ្ទះឈ្មោះ មើក ងឿន ស្ថិតនៅភូមិពូត្រុំក្រុម១ សង្កាត់រមនា ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគិរី។ កម្មវិធីផឹកស៊ីសប្បាយដែលមានការចូលរួមពីលោកចៅសង្កាត់រងនៃសង្កាត់រមនា ហាក់ដូចជាប្រព្រឹត្តទៅយ៉ាងរីករាយប៉ុន្តែស្រាប់តែមានទំនាស់ពាក្យសម្ដីរវាងអ្នកចូលរួមក្នុងកម្មវិធីនិងបុរសតួនាទីជាចៅសង្កាត់រងបានផ្ទុះឡើង។

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ទំនាស់ពាក្យសម្ដីតឹងសរសៃក នៅកម្មវិធីផឹកស៊ីបានកើតឡើងរវាងលោកចៅសង្កាត់រង និងបុរសចំណាស់ម្នាក់ដែលជាជនជាតិព្នង ដែលធ្វើឲ្យលោក ហួរ ណារិន នៅសង្កាត់រងសង្កាត់រមនា ទាញកែវស្រាគប់ទៅ លើឈ្មោះជ្រាង ណើប ភេទប្រុស អាយុ៦៣ឆ្នាំ បណ្ដាលឱ្យរងរបួសក្បាល ហូរឈាមស្រោចពេញមុខ។ របាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះជ្រាង ណើប ភេទប្រុសអាយុ ៦៣ ឆ្នាំ ជនជាតិ ព្នង មុខរបរមន្ត្រីចូលនិវត្ត៍មានទីលំនៅ ភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ រីឯជនបង្កឈ្មោះ ហួរ ណារិន ភេទ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្នង មុខរបរចៅសង្កាត់រងរមនា មានទីលំនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពបានឱ្យដឹងថា ករណីអំពើហិង្សានេះកើតឡើងដោយសារតែទំនាស់ពាក្យសម្ដីពេលផឹកស៊ីស្រវឹង។ បើទោះជាជនរងគ្រោះរងរបួសធ្ងន់យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចមិនចាប់ខ្លួនលោកហួរ ណារិនបញ្ជូនទៅចាត់ការតាមច្បាប់នោះដែរ។ តើមូលហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ចមិនចាត់វិធានការចំពោះករណីហិង្សានេះ ឬមួយខ្លាចអំណាចលោកហួរ ណារិនចៅ សង្កាត់រងរមនានោះ ។ យ៉ាងណាក៏ដោយគេសង្ឃឹមថា សមត្ថកិច្ចផ្សេងទៀតនៅខេត្តមណ្ឌលគីរីជួយរកយុត្តិធម៌ដល់ជនរងគ្រោះផង៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img