33 C
Phnom Penh
Friday, April 19, 2024

លោក សុខ លូ បញ្ជាបង្រ្កាបរថយន្តធុនធ្ងន់ដឹកទំនិញចូលក្នុងក្រុងបាត់ដំបង ឱ្យខានតែបាន

បាត់ដំបង៖ លោក សុខ លូ បានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់បង្រ្កាបរថយន្តដឹកទំនិញធុនធ្ងន់ដឹកទំនិញចូលក្នុងក្រុងបាត់ដំបងឱ្យខានតែបាន ដើម្បីការពារការខូចខាតផ្លូវ និងថែរក្សាសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។

កន្លងមកនៅក្នុងប្រតិបត្តិការអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការហាមឃាត់រថយន្តធុនធ្ងន់មួយចំនួនដែលធ្វើដំណើរពីភូមិសាស្រ្ដរាជធានីភ្នំពេញ ចូលដល់ក្នុងក្រុងបាត់ដំបង ដែលបង្កឱ្យមានការខូចខាតផ្លូវសាធារណៈផង និងការប្រព្រឹត្តខុសពីសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ស្ដីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្នុងក្រុងបាត់ដំបង និងត្រូវផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅនៅក្រៅក្រុងបាត់ដំបង។ ក្នុងនោះសមត្ថកិច្ចបានស្វែងរកឃើញទំនិញហាមឃាត់មួយចំនួន ដោយបច្ចុប្បន្ននេះចំពោះរថយន្តដែលដឹកទំនិញហាមឃាត់ទាំងនោះ ត្រូវបានសមត្ថកិច្ចគយចល័ត នាំយកទៅទីស្នាក់ការគយចល័តនៅឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី។

តាមរយៈគេហទំព័រផ្លូវការរបស់រដ្ឋបាលខេត្តបាត់ដំបង លោក សុខ លូ បានធ្វើការបញ្ជាក់សារជាថ្មី ដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវធ្វើយ៉ាងណាធ្វើការបង្រ្កាបឱ្យបានចំពោះរថយន្តដឹកទំនិញធុនធ្ងន់ដែលចូលក្នុងក្រុងបាត់ដំបង ដែលធ្វើឱ្យមានការខូចខាតដល់ផ្លូវក្នុងក្រុង បង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនៅក្នុងក្រុងផង និងជាពិសេសធ្វើឱ្យខូចសណ្ដាប់ធ្នាប់ក្នុងក្រុង។

លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមដល់សមត្ថកិច្ចគយចល័ត ក៏មិនត្រូវភ្លេចត្រួតពិនិត្យទំនិញខុសច្បាប់ ឬទំនិញមិនបង់ពន្ធជូនរដ្ឋដែរ ដែលនេះគឺជាតួនាទីរបស់សាខាគយ និងរដ្ឋាករខេត្តបាត់ដំបង ត្រូវពិនិត្យឱ្យមែនទែន បើទោះបីជារថយន្តនោះជារថយន្តដឹកទំនិញធុនតូច រថយន្តដែលអាចអនុញ្ញាតិឱ្យចូលក្រុងបាន ក៏មិនមែនមានន័យថា មិនពិនិត្យទំនិញមុនសិនដែរ ហើយក្នុងករណីបើរកឃើញដឹកទំនិញដែលខុសច្បាប់ ឬមិនមានការបង់ពន្ធជូនរដ្ឋត្រឹមត្រូវ ត្រូវធ្វើការហាមឃាត់ជាបន្ទាន់ដោយមិនត្រូវឱ្យរួចខ្លួនឡើយ។

លោក សុខ លូ បានធ្វើការអំពាវនាវដល់អាជីវករក្នុងក្រុងបាត់ដំបង ត្រូវមានការយល់ដឹងអំពីការហាមឃាត់រថយន្តដឹកទំនិញធុនធ្ងន់ចូលក្នុងក្រុងបាត់ដំបង ព្រោះកន្លងមកមានបងប្អូនអាជីវករ ពាណិជ្ជករ និងអ្នកប្រកបអាជីវកម្មផ្សេងៗ បានធ្វើការដឹកជញ្ជូនទំនិញលើសទម្ងន់ និងប្រើប្រាស់រថយន្តធុនធ្ងន់ទៀត បណ្ដាលឱ្យខូចខាតផ្លូវថ្នល់ក្នុងក្រុងអស់ជាច្រើន ដែលធ្វើឱ្យបាត់បង់ថវិកាជាតិក្នុងការជួសជុលផ្លូវក្នុងក្រុងកាន់តែច្រើន។

គួរបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ស្ដីពីការបញ្ឈប់រថយន្តដឹកជញ្ជូនធុនធ្ងន់ចូលមកក្រុងបាត់ដំបង និងផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅនៅខាងក្រៅក្រុងបាត់ដំបង ដោយក្នុងនោះរដ្ឋបាលខេត្តបានធ្វើការសម្រួលរយៈពេលយ៉ាងយូរ០១ឆ្នាំ គិតចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រហូតដល់បំណាច់ខែមេសា ឆ្នាំ២០២៣ ដើម្បីធ្វើការផ្លាស់ប្ដូរទីតាំងឃ្លាំងស្ដុកទំនិញទៅក្រៅក្រុង បើពុំនោះទេ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់នូវរាល់ការដឹកជញ្ជូនទំនិញដោយប្រើប្រាស់រថយន្តធុនធ្ងន់ ឬដឹកជញ្ជូនលើស ទម្ងន់ដែលបានកំណត់៕


ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img